ព័ត៌មានជាតិ
ផ្ទះ និងសំណង់ ចំនួន៣០៨២ ត្រូវបានអាជ្ញាធរជាតិអប្សរា អនុញ្ញាតឲ្យជួសជុល សាងសង់
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា គិតត្រឹមពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២០ ក្រុមការងារសហគមន៍ នៃអាជ្ញាធរជាតិអប្សរា បានចុះសំណេះសំណាលដល់ខ្នងផ្ទះ ដើម្បីពិនិត្យ និងដោះស្រាយសំណើ សុំជួសជុលផ្ទះ សាងសង់តូចតាចតាមភូមិក្នុងតំបន់ឧទ្យានអង្គរ សរុបបានចំនួន៤២៨២គ្រួសារ ហើយបានអនុញ្ញាតជូនប្រជាពលរដ្ឋចំនួន ៣០៨២គ្រួសារ ។

អាជ្ញាធរជាតិអប្សរា បានឱ្យដឹងបន្តថា ករណីអនុញ្ញាតខាងលើ បានផ្តល់ជូនប្រជាពលរដ្ឋនៅស្រុកប្រាសាទបាគង ចំនួន៤៤១គ្រួសារ ស្រុកអង្គរធំ ចំនួន៥៣១គ្រួសារ ស្រុកពួក ចំនួន ៦៣៥គ្រួសារ ស្រុកបន្ទាយស្រី ចំនួន ៨៤៨គ្រួសារ ក្រុងសៀមរាប ចំនួន ៦១០គ្រួសារ និងក្រៅឧទ្យាន ចំនួន ១២ គ្រួសារ។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ថា ក្រុមការងារសហគមន៍ បានចុះជាប់ជាប្រចាំ ដើម្បីសម្របសម្រួលករណី សំណើផ្សេងៗ និងជួយណែនាំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋឱ្យយល់កាន់តែច្បាស់ពីតួនាទី និងភារកិច្ចរបស់អាជ្ញាធរជាតិអប្សរា ការប្រើប្រាស់ដីធ្លីក្នុងតំបន់ការពារនៃរមណីយដ្ឋានអង្គរ និតិវិធីនៃការដាក់ពាក្យស្នើសុំជួសជុល និងសាងសង់ផ្ទះក្នុងឧទ្យានអង្គរ ប្រភេទសំណើដែលក្រុមការងារសហគមន៍ទទួលចុះពិនិត្យ និងដោះស្រាយ ដោយពុំមានការបង់ប្រាក់ទេ៕
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


