ព័ត៌មានអន្ដរជាតិ
EU ឯកភាពផ្តល់ជំនួយយោធា ក្នុងទំហំទឹកប្រាក់ជាង ៥០០លានដុល្លារទៀត ដល់ អ៊ុយក្រែន (មានវីដេអូ)
បណ្តារដ្ឋមន្ត្រីការបរទេសរបស់សហភាពអឺរ៉ុប (EU) បានយល់ព្រមលើការផ្តល់មូលនិធិចំនួន ៥០០ លានអឺរ៉ូ (៥០៧ លានដុល្លារ) ផ្សេងទៀត ដើម្បីផ្គត់ផ្គង់អាវុធដល់ប្រទេសអ៊ុយក្រែន។
មូលនិធិថ្មីនេះ បាននាំឲ្យជំនួយផ្នែកសន្តិសុខរបស់ EU ដែលផ្តល់ឲ្យទីក្រុងកៀវ កើនដល់ទៅ ២.៥ពាន់លានដុល្លារ ចាប់តាំងពីរុស្ស៊ីបើកការលុកលុយអ៊ុយក្រែន កាលពីថ្ងៃទី ២៤ ខែកុម្ភៈមក។
រដ្ឋមន្ត្រីការបរទេសស៊ុយអែត លោកស្រី Ann Linde បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ថ្ងៃនេះនៅឯកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស EU, កិច្ចព្រមព្រៀងនយោបាយមួយ ត្រូវបានសម្រេចលើជំនួយយោធាលើកទី៥ដល់អ៊ុយក្រែន”។
លុយនេះអាចជួយ EU បន្តរួមគ្នាទិញឧបករណ៍ និងការផ្គត់ផ្គង់សម្រាប់យោធាអ៊ុយក្រែន រួមទាំងអាវុធដ៍សាហាវ ដែលប្លុកនេះនិយាយថា គួរតែត្រូវបានប្រើប្រាស់សម្រាប់គោលបំណងការពារផងដែរ។
ជាធម្មតា ច្បាប់របស់ EU បានរារាំងប្លុកនេះពីការប្រើប្រាស់ថវិការយៈពេលប្រាំពីរឆ្នាំរបស់ខ្លួន ដើម្បីផ្តល់មូលនិធិដល់ប្រតិបត្តិការយោធា ប៉ុន្តែអ្វីដែលហៅថា ទីតាំងសន្តិភាពអឺរ៉ុបដែលបានកំណត់ទំហំទឹកប្រាក់៥ពាន់លានដុល្លារនោះ គឺស្ថិតនៅក្រៅកញ្ចប់ថវិកា ហើយអាចប្រើប្រាស់ដើម្បីផ្តល់ជំនួយផ្នែកយោធា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Al Jazeera
ចុចអាន៖ រុស្ស៊ី អះអាងកម្ទេចអាវុធ ដែលផ្គត់ផ្គង់ដោយអាមេរិក និងប្រទេសណាតូ រួមទាំងប្រព័ន្ធបាញ់រ៉ុកកែតទំនើប
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


