ជីវិតកម្សាន្ដ
អ្នកនាង ព្រំ រដ្ឋា ចេញមុខបកស្រាយក្រោយតារាស្រី ជេ ស៊ីកា ទម្លាយរឿងជំពាក់លុយ
អ្នកគាំទ្រ និងអ្នកលេងហ្វេសប៊ុក មានការភ្ញាក់ផ្អើល បន្ទាប់ពីតារាស្រីរូបស្រស់កញ្ញា ជេស៊ីកា បានទម្លាយរឿងរ៉ាវ ដែលអតីតតារាសម្តែង និងជាចាងហ្វាងផលិតកម្ម PR គឺអ្នកនាង ព្រំ រដ្ឋា ជំពាក់លុយមិនព្រមសង។ ប៉ុន្តែយ៉ាងណាមិញ ពេលនេះសាមីខ្លួនអ្នកនាង ព្រំ រដ្ឋា បានចេញមុខឆ្លើយតប និងប្រាប់ពីមូលហេតុការពិតហើយ។

បើយោងតាមខ្លឹមសារ ដែលតារាស្រីកញ្ញា ជេស៊ីកា បានបង្ហោះកាលពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២២បានរៀបរាប់ថា «សុំបង Ratha Prom ចេញខ្លួនមកដោះស្រាយរឿងលុយ ដែលបានឱ្យខ្ញុំទៅខ្ចីពីគេចំនួ ន $$$$។ សុំបងចូលខ្លួន មកដោះស្រាយលុយនេះ ជាមួយនឹងខ្ញុំផង។ ពេលបងមកខ្ចីខ្ញុំ ថា តែ ២អាទិត្យទេ តែមកដល់ឥឡូវ ៥ខែហើយ សូមបងកុំធ្វើបាបខ្ញុំអី ខ្ញុំគ្មានលុយចេញសងជំនួសបងទេ»។

ទាក់ទងនឹងរឿងដ៏រសើបនេះដែរ អ្នកនាង ព្រំ រដ្ឋា បានចេញមុខបកស្រាយដូច្នេះថា «នាងខ្ញុំឈ្មោះ ព្រំ រដ្ឋា សូមជម្រាបដល់បងប្អូនញាតិមិត្ត ក្នុងបណ្ដាញសង្គម Facebook ទាំងអស់ថា នាងខ្ញុំមិនដែលបានគេចវេសពីការពិត ឬបោកប្រាស់បុគ្គលណាទេ ការធ្វើ ការរកស៊ីតែងតែមានការខ្វះខាត និងដោយសារបញ្ហាកូវីដ-១៩ រយៈពេល២, ៣ឆ្នាំនេះ ធ្វើឱ្យការងារខ្ញុំខាតបង់យ៉ាងធ្ងន់ធ្ងរ ហើយនាងខ្ញុំមានបញ្ហាសុខ ភាពធ្ងន់ធ្ងរ ដែលត្រូវចាំបាច់សម្រាកព្យាបាល»។

អ្នកនាង ព្រំ រដ្ឋា បានបន្ថែមទៀតថា «ហេតុដូចនេះ សូមបងប្អូនកុំមានការយល់ច្រឡំ ដោយមិនដឹងការ ពិតហើយស៊ែរ ឬComment ដែលធ្វើឱ្យពាក់ព័ន្ធដល់កិត្តិយស សេចក្ដីថ្លៃថ្នូដល់នាងខ្ញុំ និងផលិតកម្ម PR។ នាងខ្ញុំ និងប្រគល់សិទ្ធិជូនមេធាវីចាត់វិធានការធ្វើតាមផ្លូវច្បាប់ នាងខ្ញុំសង្ឃឹមថា បងប្អូនមិត្តភក្តិទាំងអស់ដែលបានស្គាល់ ឬមិនស្គាល់ សូមមេត្តាយល់ដោយអនុគ្រោះផង ,សូមអរគុណ»៕
អត្ថបទ៖ ចាន់រ៉ា

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


