ព័ត៌មានអន្ដរជាតិ
ជំនួបតាមទូរស័ព្ទជាង២ម៉ោង មេដឹកនាំ អាមេរិក និង ចិន ព្រមានខ្លាំងៗ ដាក់គ្នាទៅវិញទៅមក (មានវីដេអូ)
មេដឹកនាំអាមេរិក និងចិន បានព្រមានដាក់គ្នាទៅវិញទៅមក ជុំវិញបញ្ហាកោះតៃវ៉ាន់ ក្នុងអំឡុងពេលការហៅទូរស័ព្ទ រយៈពេលជាងពីរម៉ោង។
លោកប្រធានាធិបតី Joe Biden បានប្រាប់សមភាគីចិនលោក Xi Jinping ថា សហរដ្ឋអាមេរិកសូមប្រឆាំងយ៉ាងដាច់អហង្ការ ចំពោះសកម្មភាពឯកតោភាគីណាមួយ ដើម្បីផ្លាស់ប្តូរឋានៈរបស់កោះតៃវ៉ាន់។ ប៉ុន្តែលោកបានបន្ថែមថា គោលនយោបាយរបស់សហរដ្ឋអាមេរិកលើកោះនេះ មិនបានផ្លាស់ប្តូរទេ។
ចំណែកទីក្រុងប៉េកាំងនិយាយថា លោក Xi បានប្រាប់ទៅលោក Biden ឲ្យគោរពតាមគោលការណ៍ចិនតែមួយ ដោយព្រមានថា “អ្នកណាដែលលេងជាមួយភ្លើងនឹងរលាក”។
ក្នុងអំឡុងពេលការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ទី២៨ខែកក្កដា លោក Biden និងលោក Xi ក៏បានពិភាក្សាគ្នាផងដែរ អំពីការរៀបចំកិច្ចប្រជុំទល់មុខគ្នាដែលអាចធ្វើទៅបាន។
សេតវិមាននិយាយថា ក្រៅពីបញ្ហាតៃវ៉ាន់ មេដឹកនាំទាំងពីរបានពិភាក្សាអំពីបញ្ហាជាច្រើនផ្សេងទៀត រួមទាំងការប្រែប្រួលអាកាសធាតុ និងសន្តិសុខសុខភាពជាដើម។
គួរបញ្ជាក់ថា ភាពតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់ បានកើនឡើងខ្លាំង មុនដំណើរទស្សនកិច្ចសម្រាប់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកោះតៃវ៉ាន់។
ក្រសួងការបរទេសអាមេរិកនិយាយថា លោកស្រី Pelosi មិនបានប្រកាសអំពីការធ្វើដំណើរណាមួយទេ ប៉ុន្តែចិនបានព្រមានអំពី “ផលវិបាកធ្ងន់ធ្ងរ” ប្រសិនបើលោកស្រីសម្រេចចិត្តធ្វើទស្សនកិច្ចបែបនេះមែន។
កាលពីសប្តាហ៍មុន លោក Biden បានប្រាប់អ្នកយកព័ត៌មានថា យោធាគិតថា វាមិនមែនជាគំនិតល្អឡើយ ប៉ុន្តែសេតវិមានរបស់លោកបានហៅវោហាសាស្ត្ររបស់ចិន ប្រឆាំងនឹងការធ្វើដំណើរបែបនេះថាជារឿងមិនមានប្រយោជន៍ និងមិនចាំបាច់ទាល់តែសោះ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ អាមេរិក រៀបចំ ផែនការ យោធា ដើម្បីការពារលោកស្រី Pelosi ពេលធ្វើទស្សនកិច្ច តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


