សន្តិសុខសង្គម
អាជ្ញាធរខណ្ឌទួលគោកចាត់វិធានការក្ដៅលើផ្ទះបម្រើសេវាកម្មផ្លូវភេទក្រោមរូបភាពកោសជប់ ម៉ាស្សា
លោក ជា ពិសី អភិបាលខណ្ឌទួលគោកបានបញ្ជាកម្លាំងចម្រុះចុះពិនិត្យមើលផ្ទះបម្រើសេវាកម្មផ្លូវភេទក្រោមរូបភាពកោសជប់ម៉ាស្សា ដែលប្រជាពលរដ្ឋកំពុងស្អប់ខ្ពើមបំផុត។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង ១៥៖១០ នាទីរសៀលថ្ងៃទី ២៩ ខែកក្កដា ស្ថិតនៅតាមបណ្តោយផ្លូវ ៦០៧ ជាប់របងវត្តនាគវន័ភូមិ២២ សង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។
យោងតាមប្រភពពីមន្ត្រីចម្រុះដែលចុះមកប្រតិបត្តិការបង្ក្រាបទៅលើផ្ទះបម្រើសេវាកម្មផ្លូវភេទក្រោមរូបភាពកោសជប់ និងម៉ាស្សានេះបានឲ្យដឹងថា មូលហេតុដែលកម្លាំងចម្រុះចុះមកពិនិត្យនិងបង្រ្កាបទីតាំងទាំងនេះគឺតាមបញ្ជាពីលោក ជា ពិសី អភិបាលខណ្ឌទួលគោកខណះដែលលោកអភិបាលខណ្ឌបានដឹងច្បាស់ពីសកម្មភាពក្រុមនារីៗ ភាគច្រើនជាជនជាតិវៀតណាមនេះគឺពួកគេបម្រើសេវារួមភេទ ពុំមែនកោសជប់ម៉ាស្សានោះទេ។

ទីតាំងដែលបើករបរខុសច្បាប់នេះស្ថិតនៅជាប់របងវត្តនាគវ័ន្ត ក្បែរសាលារៀននិងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋទៀតផង ដែលមានចំនួន៩កន្លែង។
ក្នុងប្រតិបត្តិការខាងលើនេះត្រូវបានបងប្អូនប្រជាពលរដ្ឋរស់នៅភូមិ ២២ សង្កាត់បឹងកក់២បានសំដែងការគាំទ្រទៅលើចំណាត់ការដ៏ក្តៅគគុករបស់លោក ជា ពិសី អភិបាលខណ្ឌទួលគោក ព្រោះលោកអភិបាលខណ្ឌបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលរងការមើលងាយមើលថោកពីសំណាក់មនុស្សមួយវាយតម្លៃទៅលើប្រជាពលរដ្ឋនៅក្បែខាងជាស្ត្រីលក់ខ្លួនទាំងអស់នោះ។
ប្រជាពលរដ្ឋសូមប្រកាសគាំទ្ររាល់សកម្មភាពដឹកនាំការងាររបស់លោក ជា ពិសី អភិបាលខណ្ឌទួលគោក ជានិច្ចនឹងជារៀងរហូត៕

អត្ថបទ៖ នរា
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


