សន្តិសុខសង្គម
គ្រួសារថា ពេទ្យខេត្តតាកែវវះកាត់ប្រពន្ធស្លាប់ ខណៈប្រធានពេទ្យថា ខំប្រឹងអស់ហើយ
កាលពីពេលថ្មីៗនេះមានការសរសេររៀបរាបពីទុក្ខសោករបស់ខ្លួនបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុកឈ្មោះ Veasna Single ថា “មន្ទីរពេទ្យបង្អែកខេត្តតាកែវនេះហើយដែលវះកាត់ប្រពន្ធខ្ញុំនៅរស់ឱ្យបាត់បង់ជីវិតបាត់ ហើយប្រពន្ធដើរបានធម្មតា និយាយ ហូបបាយបានធម្មតាទេ ដល់ពេលយកទៅវះកាត់ហើយក៏បាត់បង់ជីវិតទៅ ហើយដាក់ខ្យល់អុកស៊ីស្សែនបញ្ជូនហើយក៏យកទៅពេទ្យលោកសង្ឃ ហើយពេទ្យលោកសង្ឃថា ប្រពន្ធគាត់ផុតដង្ហើមមួយម៉ោងហើយ តែគេដាក់ខ្យស់អុកស៊ីស្សែនយកបញ្ជូនឱ្យមានដង្ហើមដើម្បីយកចេញពីពេទ្យនោះ។ អ៊ីចឹងមានន័យថា ប្រពន្ធខ្ញុំបានស្លាប់នៅមន្ទីរពេទ្យបង្អែកខេត្តតាកែវហ្នឹងតែម្តង ពេទ្យនេះវះកាត់មនុស្សស្លាប់ មនុស្សពីរនាក់ហើយក្នុងមួយខែនេះ”។

ក្រោយធ្លាយព័ត៌មាននេះ លោកវេជ្ជបណ្ឌិត ឈូវ ឈួន ប្រធានមន្ទីរពេទ្យបង្អែកខេត្តតាកែវ បានឱ្យដឹងថា អ្នកជំងឺឈ្មោះ ប៊ុន ស្រីកែវ ភេទស្រី អាយុ ២៤ឆ្នាំ រស់នៅភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យបាក់ដងកាំបិតខាងស្ដាំ និងមានរោគសញ្ញានៃការហើមសួត និងតម្រងនោមលែងដំណើរការ។

លោកប្រធានមន្ទីរពេទ្យបន្តថា កាលពីថ្ងៃទី ២២ ខែកក្ដដា ឆ្នាំ២០២២ ស្ត្រីរងគ្រោះខាងលើ បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឱ្យឈឺស្មា និងលើកដៃស្ដាំឈឺ និងកម្រើកមិនរួច។ បន្ទាប់ពីបានពិនិត្យ និងធ្វើការថតកាំរស្មីអ៊ិច ក៏រកឃើញមានស្នាមបាក់ដងកាំបិតខាងស្ដាំ ពេលនោះគ្រូពេទ្យនៅផ្នែកពិគ្រោះជំងឺខាងក្រៅ បានព្យាបាលបឋមដោយបិតបង់ស្អិតនៅត្រង់កន្លែងបាក់ និងព្យួរដៃអបនឹងដងខ្លួនដើម្បីកាត់បន្ថយការឈឺចាប់ និងទប់លំនឹងឆ្អឹងផង ដោយបានដាក់សម្រាកព្យាបាលនៅផ្នែកវះកាត់ ដើម្បីរង់ចាំធ្វើការវះកាត់ភ្ជាប់តំណឆ្អឹងបាក់ដោយបាញ់ដែក (Broche)។ ហើយកាលពីរសៀលថ្ងៃទី ២៦ ខែកក្ដដា ឆ្នាំ២០២២ អ្នកជំងឺត្រូវបានបញ្ជូនទៅធ្វើការវះកាត់ភ្ជាប់តំណឆ្អឹងបាក់ដោយបាញ់ដែក (Broche) និងប្រើប្រាស់ថ្នាំសណ្ដំទូទៅមិនស៊កទុយោជំនួសដង្ហើម ប៉ុន្តែនៅពេលកំពុងវះកាត់អ្នកជំងឺក៏ឈប់ដកដង្ហើម ក្រុមគ្រូពេទ្យថ្នាំសណ្ដំ ក៏សម្រេចដាក់ទុយោចូលផ្លូវដង្ហើម ដើម្បីជំនួយដង្ហើម តែដោយសារផ្លូវដង្ហើមកន្រ្ទាក់ ស៊កទុយោមិនបាន ធ្វើឱ្យពន្យារពេលនៃការបញ្ជូលអុកស៊ីហ្សែន ទៅចិញ្ជឹមសរីរាង្គ ក្រោយមកក៏មានគាំងបេះដូង។ ពេលនោះក្រុមគ្រូពេទ្យក៏បន្តធ្វើចលនាបេះដូង និងផ្ដល់ថ្នាំជំនួយបេះដូង បន្ទាប់មកបេះដូង និងដង្ហើមក៏ចាប់ផ្ដើមដំណើរការឡើងវិញ។

លោកវេជ្ជបណ្ឌិត ឈូវ ឈួន បានបន្តថា ក្រោយការវះកាត់រយៈពេល ៤០ នាទី អ្នកជំងឺក៏ដឹងខ្លួនឡើងវិញទាំងស្រុង និងបានសន្ទនាជាមួយឪពុករបស់គាត់ ប៉ុន្តែស្រាប់តែរយៈពេល ២ម៉ោងក្រោយមក អ្នកជំងឺក៏មានលេចចេញរោគសញ្ញានៃការហើមសួត និងតម្រងនោមលែងដំណើរការ នៅពេលនោះក្រុមគ្រូពេទ្យ ក៏សម្រេចចិត្តដាក់ទុយោជំនួយដង្ហើម និងបញ្ជូនទៅព្យាបាលបន្តនៅមន្ទីរពេទ្យ មិត្តភាពកម្ពុជាចិន ព្រះកុសមៈ (ពេទ្យលោកសង្ឃ) ដោយមានគ្រូពេទ្យថ្នាំសណ្ដំទៅជាមួយ ហើយគ្រូពេទ្យលោកសង្ឃក៏ទទួលអ្នកជំងឺព្យាបាលបន្តផងដែរ៕
អត្ថបទ៖ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


