កីឡា
បាល់ទះអង្គុយកម្ពុជា ឡើងវគ្គផ្ដាច់ព្រ័ត្រអាស៊ានប៉ារ៉ាហ្គេម ជាលើកទី ២ ក្នុងប្រវត្តិសាស្ត្រ
ក្រុមបាល់ទះអង្គុយជម្រើសជាតិកម្ពុជា បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកទី ២ ជាប្រវត្តិសាស្ត្រក្នុងព្រឹត្តិការណ៍កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១១ ឆ្នាំ ២០២២ នៅប្រទេសឥណ្ឌូណេស៊ី ក្រោយយកឈ្នះម្ចាស់ផ្ទះ ៣ សិតទល់ ២។

ក្នុងការប្រកួតកម្ពុជា យកឈ្នះម្ចាស់ផ្ទះឥណ្ឌូនេស៊ី ពោលគឺសិតទី ១ កម្ពុជា ចាញ់ ២១-២៥ សិតទី ២ កម្ពុជា បានយកឈ្នះវិញ ២៥-១៥ លុះចូលដល់សិតទី ៣ ឥណ្ឌូណេស៊ី បានវាយបកយកឈ្នះវិញ ២១-២៥ នៅសិតទី ៤ កម្ពុជា ក៏បានត្រលប់មកយកឈ្នះវិញ ២៥-១៣ និងសិតទី ៥ ដែលជាសិតកាត់សេចក្ដី កម្ពុជា ឈ្នះ ១៥-១១។ ចំពោះប្រកួតបន្ទាប់ ក្រុមបាល់ទះអង្គុយជម្រើសជាតិកម្ពុជា នឹងត្រូវជួបជាមួយ ក្រុមបាល់ទះអង្គុយជម្រើសជាតិថៃ នៅថ្ងៃទី ០៤ ខែសីហា ឆ្នាំ ២០២២ នៅវេលាម៉ោង ១១ ថ្ងៃត្រង់។
បញ្ជាក់ថា នេះជាលើកទី ២ ហើយ ដែលក្រុមបាល់ទះអង្គុយជម្រើសជាតិកម្ពុជា បានឡើងដល់វគ្គផ្ដាច់ព្រ័ត្រ ខណៈកាលពីលើកចុងក្រោយនៅអាស៊ានប៉ារ៉ាហ្គេម លើកទី ១០ នៅម៉ាឡេស៊ី កម្ពុជា បានត្រឹមមេដាយប្រាក់ ក្រោយចាញ់មីយ៉ាន់ម៉ា នៅវគ្គផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


