ព័ត៌មានជាតិ
ចក្រភពអង់គ្លេស ផ្ដល់ប្រាក់កម្ចី ២,៣ លានដុល្លារ គាំទ្រការអភិវឌ្ឍន៍ផ្គត់ផ្គង់ទឹកនៅកម្ពុជា
ចក្រភពអង់គ្លេសប្រកាសកិច្ចព្រមព្រៀងដើម្បីពង្រឹងទំនាក់ទំនងជាមួយតំបន់អាស៊ីអាគ្នេយ៍ និងពង្រីកទំនាក់ទំនង សន្តិសុខ និងការអភិវឌ្ឍន៍ ក្នុងនោះក៏បានប្រាក់កម្ចីចំនួន ២,៣ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍បណ្តាញផ្គត់ផ្គង់ទឹកនៅកម្ពុជា។

ក្នុងកិច្ចប្រជុំថ្នាក់រដ្ឋ អាស៊ាន-អង់គ្លេស នៅប្រទេសកម្ពុជា លោកស្រី Amanda Milling រដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការអាស៊ី និងមជ្ឈិមបូព៌ា នៃក្រសួងការបរទេស និងអភិវឌ្ឍន៍ នៃចក្រភពអង់គ្លេស និង រដ្ឋមន្ដ្រី ការបរទេសអាស៊ាន បានឯកភាពគ្នាលើផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៦។
រដ្ឋមន្ត្រីអាស៊ី លោកស្រី Amanda Milling បានមានប្រសាសន៍ថា ចក្រភពអង់គ្លេសបន្តធ្វើទំនាក់ទំនងសេដ្ឋកិច្ចកាន់តែស៊ីជម្រៅ និងពង្រឹងភាពជាដៃគូ សន្តិសុខ ជាមួយសេដ្ឋកិច្ចដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័សនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ ទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយប្លុកអាស៊ីអាគ្នេយ៍ នឹងជួយបង្កើតការងារបៃតង ពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខ លើកកម្ពស់ភាពជាដៃគូបច្ចេកវិទ្យា និងវិទ្យាសាស្ត្រ និងការពារសសរស្ដម្ភសំខាន់ៗនៃច្បាប់អន្តរជាតិ ជាដើម។

លោកស្រីរដ្ឋមន្ត្រីបានប្រកាសថា ក្រុមហ៊ុន InfraCo Asia ដែលចក្រអង់គ្លេសគាំទ្រតាមរយៈការផ្តល់មូលនិធិរបស់ខ្លួនដល់ក្រុមហ៊ុនអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធឯកជន កំពុងផ្ដល់ប្រាក់កម្ចីចំនួន ២,៣ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍន៍បណ្តាញផ្គត់ផ្គង់ទឹកនៅកម្ពុជា។
ចាប់តាំងពីក្លាយជាដៃគូសន្ទនា ចក្រភពអង់គ្លេសបានអញ្ជើញប្រទេសជាសមាជិកអាស៊ានឱ្យធ្វើជាតំណាងនៅ កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស G7 កាលពីខែធ្នូឆ្នាំមុន ហើយក្នុងអំឡុងពេលជំងឺរាតត្បាតសកល កូន-១៩ ចក្រភព អង់គ្លេសបានបរិច្ចាគវ៉ាក់សាំងកូដ-១៩ ចំនួន ៤,៣ លាន ដូសដល់សមាជិកអាស៊ាន និងបរិច្ចាគ ១ លាន ផោនដល់មូលនិធិឆ្លើយតបនឹងជំងឺកូវីដ-១៩ ក្នុងតំបន់អាស៊ាន។

ថ្មីៗនេះ ចក្រភពអង់គ្លេសក៏បានចុះហត្ថលេខាលើអនុសារនៈយោគយល់គ្នាជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ដើម្បីជួយដល់រដ្ឋអាស៊ានក្នុងការវិនិយោគលើហេដ្ឋារចសម្ព័ន្ធបៃតង តាមរយៈមូលនិធិចំនួន ១០៧ លានផោន ដើម្បីគាំទ្រដល់ ASEAN Catalytic Green Finance Facility៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


