ព័ត៌មានជាតិ
ចក្រភពអង់គ្លេស ប្រកាសបង្កើនកិច្ចសហប្រតិបត្តិការបង្រ្កាបឧក្រិដ្ឋឆ្លងដែន ជាមួយកម្ពុជាថែមទៀត
ចក្រភពអង់គ្លេស បានប្រកាសពីការបន្តបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតពាក់ព័ន្ធលើកិច្ចការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឧក្រិដ្ឋកម្មឆ្លងដែន ជាមួយនឹងភាគីកម្ពុជា ក្នុងគោលបំណងធានាបាននូវសន្តិសុខជូនពលរដ្ឋប្រទេសទាំង២ ក៏ដូចជាក្នុងតំបន់ និងពិភពលោក។

ការប្រកាសរបស់ភាគីចក្រភពអង់គ្លេស បានធ្វើឡើងតាមរយៈលោកស្រី Barbara Woodward ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍ចក្រភពអង់គ្លេសប្រចាំអង្គការសហប្រជាជាតិ ក្នុងគ្រាដែលលោកស្រី ជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក កែវ ឈា ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំនៅអង្គការសហប្រជាជាតិ នាទីក្រុងញូយ៉ក កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៥។
លោកស្រី Barbara Woodward បានគូសបញ្ជាក់ពីការប្ដេជ្ញាចិត្តរបស់ចក្រភពអង់គ្លេសចំពោះការបង្កើនកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយភាគីកម្ពុជា ក្នុងការដោះស្រាយបញ្ហារួម ជាពិសេសបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន និងស្ថានការណ៍នយោយបាយនៅមីយ៉ាន់ម៉ា។

ជាការឆ្លើយតប លោក កែវ ឈា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ បានបញ្ជាក់ទៅកាន់លោកស្រី តំណាងអចិន្ត្រៃយ៍ចក្រភពអង់គ្លេស អំពីកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន តាមរយៈយន្តការអាស៊ាន និងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ។ សម្រាប់បញ្ហានៅមីយ៉ាន់ម៉ា លោក កែវ ឈា បានសង្កត់ធ្ងន់លើតួនាទីស្នូលរបស់អាស៊ាន ក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា។
ជារួម មន្ត្រីការទូតទាំងពីរ បានបញ្ជាក់អំពីការត្រៀមខ្លួនរួចជាស្រេច ដើម្បីធ្វើការជាមួយគ្នាឱ្យបានជិតស្និទ្ធ សំដៅបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងក្របខ័ណ្ឌពហុភាគី។ តាមរយៈជំនួបនេះ លោកស្រី Barbara Woodward ក៏បានសម្តែងការអបអរសាទរដល់កម្ពុជា ដែលបានជាប់ឆ្នោតជាសមាជិកនៃគណៈកម្មាធិការចាត់តាំង នៃគណៈកម្មាធិការកសាងសន្តិភាពអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ២០២៥-២០២៦ ផងដែរ។

រាជរដ្ឋាភិបាលកម្ពុជាមានការប្ដេជ្ញាចិត្តខ្ពស់ក្នុងការប្រយុទ្ធប្រឆាំងទៅនឹងឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទ ជាពិសេសគឺបទល្មើសពាក់ព័ន្ធទៅនឹងការជួញដូរមនុស្ស និងគ្រឿងញៀនខុសច្បាប់ដែលបញ្ហានេះ គឺជាបញ្ហាមួយមានភាពស្មុគស្មាញ ហើយដែលកម្ពុជាត្រូវតែបន្តកិច្ចខិតខំប្រឹងប្រែង ដើម្បីដោះស្រាយបញ្ហាធំៗទាំងនេះ។
ការងារប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជាតែឯងមិនអាចធ្វើបានទេ គឺទាមទារចាំបាច់នូវកិច្ចសហប្រតិបត្តិការទាំងក្នុងកម្រិតតំបន់ និងសកលលោក។ ក្នុងន័យនេះ កម្ពុជា ប្រកាសស្វាគមន៍ក្នុងការបន្តបង្កើនកិច្ចសហការប្រតិបត្តិការបង្ការ បង្រ្កាបបទល្មើសគ្រប់ប្រភេទ ពិសេសបទល្មើសឧក្រិដ្ឋឆ្លងដែន ជាមួយភាគីជាមិត្ត ក្នុងគោលបំណងថែរក្សាសន្តិសុខ និងសុវត្ថិភាពពិភពលោកទាំងមូល៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


