កីឡា
ស៊ីអូស្ត្រាលី ៤ គ្រាប់ សមាជិកក្រុម U-16 បញ្ជាក់ពីមូលហេតុ
ក្រុមជម្រើសជាតិអាយុក្រោម ១៦ឆ្នាំកម្ពុជា បានយកឈ្នះ អូស្ត្រាលី ដោយលទ្ធល ៤-២ ក្នុងជំនួបទី២ ប្រចាំពូល C នៃពានរង្វាន់បាល់ទាត់យុវជនអាស៊ានអាយុក្រោម១៦ឆ្នាំ (AFF U-16 Boys’s Championship 2022) កាលពីល្ងាចថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ម្សិលមិញ។


នេះជ័យជម្នះដែលនឹកស្មានមិនដល់ ហើយក៏ជាលើកដំបូងដែលកម្ពុជា ឈ្នះ អូស្ត្រាលី ក្នុងការប្រកួតកម្រិតយុវជន ខណៈសមាជិក U-16 កម្ពុជា ដែលបានបង្ហាញខ្លួនក្នុងការប្រកួតនេះផងដែរ កីឡាករ ទុំ មករា បានសម្ដែងក្ដីរីករាយ និងប្រាប់ពីមូលហេតុដែលអាចនាំឱ្យយកឈ្នះក្រុមដែលមានកាយសម្បទាធំជាងខ្លួនបែបនេះ។
ទុំ មករា បានប្រាប់ ‘កម្ពុជាថ្មី’ ថា៖ «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ពីព្រោះយើងមិនដែលយកជ័យជំនះលើក្រុមអូស្រ្តាលីម្ដងណាឡើយ តែឥឡូវយើងបានយកជ័យជំនះបានហើយ។ កត្តាដែលនាំអោយក្រុមធ្វើបានល្អនោះមកពីមានទំនុកចិត្តរាងៗខ្លួន ចេះសហការគ្នាហើយចេះដាស់ស្មារតីគ្នានៅលើទីលាន»។
«សម្រាប់ខ្ញុំបានប្រមូលអារម្មណ៍យកឈ្នះលើប្រកួតបន្ទាប់ទៀត ពីព្រោះខាងគេក៏មិនខ្សោយដែរ ចឹងហើយខ្ញុំត្រូវត្រៀមចិត្ដត្រៀមកាយអោយបានល្អ»។ មករា និយាយពីការត្រៀមខ្លួនសម្រាប់ប្រកួតចុងក្រោយ។
បញ្ជាក់ថា ជ័យជម្នះ ៤-២ កម្ពុជា ម្សិលមិញនាំឱ្យរកបាន ៣ពិន្ទុឈរលេខ៣ ខណៈប្រកួតបន្ទាប់ត្រូវជួបជាមួយក្រុម U-16 មីយ៉ាន់ម៉ា នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២ ដែលជាប្រកួតកាត់សេចក្ដីរកក្រុមឡើងវគ្គបន្ទាប់៕
អត្ថបទ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន