ព័ត៌មានជាតិ
ផ្លូវជាតិពីរខ្សែក្រវាត់ព្រំដែនខ្មែរថៃ ស្រោចកៅស៊ូរលោងស្រិល ភ្ជាប់ពីខេត្តប៉ៃលិនដល់ខេត្តឧត្តរមានជ័យ
ផ្លូវជាតិពីរខ្សែបានស្ថាបនារួចរាល់ទាំងស្រុង ដែលជាផ្លូវយុទ្ធសាស្រ្តសាងសង់សសៀរតាមក្រវាត់ព្រំដែនខ្មែរថៃពីខេត្តប៉ៃលិនរហូតដល់ក្រុងសំរោងខេត្តឧត្តរមានជ័យ។ ផ្លូវជាតិទាំងពីរខ្សែនេះ ក្រៅជាផ្លូវយុទ្ធសាស្រ្តរបងការពារជាតិ ក៏ជាបណ្តាញផ្លូវសេដ្ឋកិច្ចសម្រាប់ការដឹកជញ្ជូនទំនិញ និងការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋនៅតាមតំបន់ព្រំដែន។


ផ្លូវជាតិលេខ ៥៩ បានស្ថាបនានិងដាក់ឲ្យប្រើប្រាស់ក្នុងអំឡុងឆ្នាំ ២០១៥។ ផ្លូវនេះសាងសង់ឆ្លងកាត់ខេត្តចំនួន ៣ គឺខេត្តបន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន ដោយបំបែកចេញពីផ្លូវជាតិលេខ ៥ កាត់តាមស្រុកម៉ាឡៃ សំពៅលូន ភ្នំព្រឹកកំរៀង បន្តរហូតទៅដល់ខេត្តប៉ៃលិនមានប្រវែងជាង ១០០ គីឡូម៉ែត្រ។


ដោយឡែកផ្លូវជាតិលេខ ៥៨ ក៏ជាផ្លូវយុទ្ធសាស្រ្តមួយទៀត ទើបសម្ពោធដាក់ឲ្យប្រើប្រាស់នៅដើមឆ្នាំ២០២០។ មានប្រវែងសរុបជាង ១៧៤ គីឡូម៉ែត្រការសាងសង់ចាប់ពីផ្លូវជាតិលេខ ៥ ពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទៅដល់ក្រុងសំរោង ខេត្តឧត្តរមានជ័យ។ កំណាត់ផ្លូវនេះក៏មានការសាងសង់ផ្លូវខ្នែងប្រវែង ៨ គីឡូម៉ែត្រ ឡើងទៅច្រកព្រំដែនខ្មែរថៃចំនួន ៤ មាន ច្រកអូរបីជាន់ ច្រកបឹងត្រកួន ច្រកជប់គគីរ និងច្រកថ្មដូន។
គម្រោងស្ថាបនាផ្លូវជាតិលេខ ៥៨ ប្រើប្រាស់ប្រាក់កម្ចីសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា សរុបប្រមាណជាង ១២២ លានដុល្លារសហរដ្ឋអាមេរិក៕
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


