ព័ត៌មានអន្ដរជាតិ
ចិន បង្ហាញមូលហេតុដែល អាមេរិកបញ្ជូនលោកស្រី Pelosi ទៅ តៃវ៉ាន់
ទីក្រុងប៉េកាំងបានលើកឡើងថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ អាចជាផ្នែកមួយនៃការប៉ុនប៉ងរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងបង្កើតលេស ដើម្បីដាក់ពង្រាយយោធារបស់ខ្លួនបន្ថែមទៀតនៅក្នុងតំបន់។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ប្រទេសបង់ក្លាដែស និងបានចេញផ្សាយកាលពីថ្ងៃអាទិត្យទី០៧ខែសីហា រដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi បាននិយាយថា “មានសញ្ញាបង្ហាញថា សហរដ្ឋអាមេរិកកំពុងព្យាយាមប្រើល្បិចចាស់របស់ខ្លួនសាជាថ្មី”។ អ្នកការទូតរូបនេះបានបំភ្លឺថា ទីក្រុងវ៉ាស៊ីនតោនមានប្រវត្តិបង្កើតបញ្ហាជាមុនសិន ហើយបន្ទាប់មកប្រើវា ដើម្បីសម្រេចផែនការយុទ្ធសាស្ត្ររបស់ខ្លួននៅកន្លែងផ្សេងទៀតក្នុងពិភពលោក។
យោងតាមលោករដ្ឋមន្ត្រី, តួអង្គក្នុងតំបន់ គួរតែប្រឆាំងនឹងការបង្កើនវត្តមានយោធារបស់អាមេរិកនៅក្នុងតំបន់ជុំវិញកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងបានរំលឹកទីក្រុងវ៉ាស៊ីនតោនថា តៃវ៉ាន់មិនមែនជាផ្នែករបស់សហរដ្ឋអាមេរិកទេ ប៉ុន្តែជាទឹកដីរបស់ចិន ហើយថា តាមរយៈការបើកភ្លើងខៀវដល់ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi, សហរដ្ឋអាមេរិកបានធ្វើខុសលើការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះបូរណភាពទឹកដីរបស់ប្រទេសចិន។

ស្របពេលជាមួយគ្នានោះដែរ លោក Wang បានបន្តរៀបរាប់អំពីការឆ្លើយតបដ៏ខ្លាំងក្លារបស់ប្រទេសចិន រួមទាំងការដាក់ទណ្ឌកម្មផងដែរថាជា សកម្មភាពស្របច្បាប់ សមហេតុផល ចាំបាច់ បើកចំហ និងសមរម្យ។ លោកបន្ថែមថា វិធានការទាំងនេះ គឺមានគោលបំណងរារាំងការប៉ុនប៉ងរបស់អាមេរិក ក្នុងការប្រើតៃវ៉ាន់ដើម្បីគ្រប់គ្រងចិន។
ដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi បានចូលរួមរំលែកទុក្ខព្រួយដល់កងកម្លាំងបំបែកខ្លួនដែលគាំទ្រឯករាជ្យភាពរបស់តៃវ៉ាន់។ ក្នុងនាមជាមន្ត្រីជាន់ខ្ពស់លំដាប់ទីបីក្នុងជួររដ្ឋាភិបាលអាមេរិក លោកស្រី Pelosi បានចូលរួមជាមួយក្រុមបំបែកខ្លួន និងប្រយុទ្ធប្រឆាំងប្រជាជនចិន។

ទីក្រុងប៉េកាំង បានគំរាមកំហែងម្តងហើយម្តងទៀត មុនដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ទៅកាន់ទីក្រុងតៃប៉ិ ដោយនិយាយថា ដំណើររបស់លោកស្រី នឹងធ្វើឲ្យខូចអធិបតេយ្យភាពរបស់ប្រទេសចិន ហើយបំផ្លាញទំនាក់ទំនងអាមេរិក-ចិន។
នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិក Joe Biden ប៉ុន្មានថ្ងៃមុនពេលលោកស្រី Pelosi ធ្វើដំណើរទៅកាន់តំបន់អាស៊ីប៉ាស៊ីហ្វិក, ប្រធានាធិបតីចិនលោក Xi Jinping បានព្រមានថា “អ្នកដែលលេងជាមួយភ្លើង នឹងវិនាសដោយសារវា”។
បន្ទាប់ពីការព្រមាន មិនត្រូវបានអើពើ ហើយលោកស្រី Pelosi សម្រេចធ្វើដំណើរទស្សនកិច្ចនៅតៃវ៉ាន់, ប្រទេសចិនបានកាត់ផ្តាច់ទំនាក់ទំនងយោធា និងអាកាសធាតុជាមួយទីក្រុងវ៉ាស៊ីនតោន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក រិះគន់សកម្មភាពរបស់ចិន ខណៈតៃវ៉ាន់ និយាយថា ក្រុងប៉េកាំង កំពុងហាត់សមវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


