ព័ត៌មានអន្ដរជាតិ
អាមេរិក រិះគន់សកម្មភាពរបស់ចិន ខណៈតៃវ៉ាន់ និយាយថា ក្រុងប៉េកាំង កំពុងហាត់សមវាយប្រហារ
សហរដ្ឋអាមេរិក បានចោទប្រកាន់ទីក្រុងប៉េកាំងថាកំពុងធ្វើសកម្មភាព “បង្ករឿង” និង “គ្មានទំនួលខុសត្រូវ” បន្ទាប់ពីតៃវ៉ាន់និយាយថា ប្រទេសចិន បានហាត់សមការវាយប្រហារកោះនេះ។

សេតវិមាននិយាយថា ទីក្រុងប៉េកាំងកំពុងព្យាយាម ផ្លាស់ប្តូរស្ថានភាពកិច្ចការរដ្ឋ ជុំវិញបញ្ហាកោះតៃវ៉ាន់។
ភាពតានតឹងបានកើនឡើងកាន់តែខ្លាំង បន្ទាប់ពីការធ្វើដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ដោយគណៈប្រតិភូអាមេរិកដឹកនាំដោយអ្នកប្រជាធិបតេយ្យជាន់ខ្ពស់លោកស្រី Nancy Pelosi។

ចិនចាត់ទុកដំណើរទស្សនកិច្ចនេះថា ជាបញ្ហាប្រឈមចំពោះការទាមទារអធិបតេយ្យភាពរបស់ខ្លួនលើកោះតៃវ៉ាន់។
ក្រសួងការពារជាតិក្រុងតៃប៉ិ និយាយថា នាវា និងយន្តហោះរបស់ចិនបានបំពេញបេសកកម្មនៅច្រកសមុទ្រតៃវ៉ាន់កាលពីថ្ងៃសៅរ៍ទី០៦ខែសីហា ដោយមានខ្លះ បានឆ្លងកាត់ខ្សែបន្ទាត់កណ្តាល ដែលជាខ្សែបន្ទាត់ពុះចែកមិនផ្លូវការ រវាងភាគីទាំងពីរ។

យ៉ាងណាក្តី យន្តហោះចម្បាំងតៃវ៉ាន់បានព្យាយាមព្រមានពួកគេឲ្យចេញទៅឆ្ងាយ។
យោធាតៃវ៉ាន់ និយាយថា សមយុទ្ធនេះគឺជាការក្លែងបន្លំធ្វើការវាយប្រហារមកលើខ្លួន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ មន្ត្រីជាន់ខ្ពស់ដឹកនាំកម្មវិធីមីស៊ីលរបស់កោះតៃវ៉ាន់ ត្រូវគេប្រទះឃើញស្លាប់ ក្នុងបន្ទប់សណ្ឋាគារ
-
កីឡា១០ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៧ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៩ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


