ព័ត៌មានជាតិ
គិតត្រឹមខែកក្កដា ឆ្នាំ ២០២២នេះ ក្រសួងឧស្សាហកម្ម ចុះបញ្ជីដល់ SME ជាង ៤ម៉ឺនមូលដ្ឋាន បង្កើតការងារបានជាង ៤សែននាក់
គិតត្រឹមខែកក្កដា ឆ្នាំ ២០២២នេះ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានចុះបញ្ជីដល់សហគ្រាសធុនតូច និងមធ្យម (SME) ជាង ៤ម៉ឺនមូលដ្ឋាន នៅទូទាំងប្រទេស ដោយបានបង្កើតការងារជាង ៤សែននាក់។ នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។

លោក ហេង សុខគង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” នាព្រឹកថ្ងៃទី ១១ ខែសីហានេះថា ក្រសួងរបស់លោក ដែលទទួលខុសត្រូវសំខាន់ទៅវិស័យសហគ្រាសធុនតូច និងមធ្យម (SME) ផ្នែកកម្មន្ដសាល បានចុះបញ្ជីដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ៤៣,៨១៣ មូលដ្ឋាន នៅទូទាំងប្រទេស បើគិតត្រឹមខែកក្កដា ឆ្នាំ ២០២២នេះ ហើយបានបង្កើតការងារចំនួន ៤៤២,៨៣៨នាក់។

ចំនួននេះ មានការកើនឡើងចំនួន ៤,៤២៣មូលដ្ឋាន បើប្រៀបធៀបនឹងរយៈពេល ៥ឆ្នាំមុន ពោលគឺនៅឆ្នាំ ២០១៧ ហើយបើគិតជាភាគរយមានកំណើនចំនួន ១១.២២ភាគរយ ហើយកម្លាំងពលកម្មមានការកើនឡើងចំនួន ២៤៣,៥១៩នាក់ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៧ ហើយគិតជាភាគរយមានកំណើន ១២២.១៧ភាគរយ។
លោក ហេង សុខគង់ បានឲ្យដឹងបន្តថា ក្នុងរយៈពេល ៧ខែឆ្នាំ ២០២២នេះ មានការចុះបញ្ជីដល់សហគ្រាសធុនតូច និងមធ្យម ចំនួន ១០៣មូលដ្ឋាន និងបានបង្កើតការងារចំនួន ១,៤១២នាក់។ ក្នុងនោះដែរក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានខិតខំជំរុញការកសាងបទដ្ឋានគតិយុត្តជាច្រើន សម្រាប់វិស័យ SME នេះ គឺដូចជា៖ ការបញ្ចប់នូវសេចក្ដីព្រាង គោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម សប្បកម្ម សម្រាប់ឆ្នាំ ២០២៣-២០២៧, ការបញ្ចប់សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពី បង្កើតការគ្រប់គ្រងនូវតំបន់ប្រមូលផ្ដុំសហគ្រាសធុនតូច និងមធ្យម, និងការបញ្ចប់នូវសេចក្ដីព្រាងច្បាប់ ស្ដីពី សហគ្រាសធុនតូច និងមធ្យម ជាដើម៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


