ព័ត៌មានជាតិ
ជម្លោះជាមួយថៃ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចថាជាឱកាសសាងកេរ្តិ៍ឈ្មោះផលិតផលខ្មែរ ទាញការគាំទ្រពីពលរដ្ឋ
រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចមើលឃើញក្នុងស្ថានភាពដែលកម្ពុជាកំពុងមានបញ្ហាអរិយភាពជាមួយប្រទេសថៃថា ជាឱកាសដែលក្រុមហ៊ុន ឬ សហគ្រាសក្នុងស្រុក ត្រូវតែពង្រឹងនិងកសាងផលិតផលរបស់ខ្លួនដើម្បីទទួលបានការគាំទ្រនិងការជឿទុកចិត្តពីពលរដ្ឋ។

ថ្លែងក្នុងពិធីបើក «ការតាំងពិព័រណ៌ផលិតផលខ្មែរ ឆ្នាំ ២០២៥ ក្រោមប្រធានបទ ៖ ពង្រឹង និង ពង្រីកសមត្ថភាពផលិតផលក្នុងស្រុក» នៅព្រឹកមិញនេះ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី, រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុបានថ្លែងថា ស្ថិតក្នុងស្ថានភាពនៃការបង្កអរិភាពពីសំណាក់ប្រទេសជិតខាង បច្ចុប្បន្នផលិតករ, ឧស្សាហករ និង សិប្បករក្នុងស្រុក បានកំពុងបន្តខិតខំពង្រឹង និង ពង្រីកផលិតកម្មរបស់ខ្លួនឲ្យកាន់តែមានមូលដ្ឋានរឹងមាំជាងមុនជាបណ្តើរៗ ស្របពេលដែលប្រជាជនកម្ពុជាចាប់ផ្តើមផ្តល់តម្លៃដល់ផលិតផលក្នុងស្រុក ខ្ពស់ជាងផលិតផលនាំចូលពីបរទេស។
លោករដ្ឋមន្រ្តីថា កម្ពុជាមានទីផ្សារបើកចំហរដែលមានលក្ខណៈប្រកួតប្រជែង រវាងផលិតផលក្នុងស្រុក និងផលិតផលនាំចូលពីបរទេស។ ប្រជាជនកម្ពុជាមានសិទ្ធិជ្រើសរើសទំនិញគ្រប់ប្រភេទទៅតាមតម្រូវការរបស់ខ្លួន ដោយផ្អែកលើតម្លៃ, អនាម័យ, គុណភាព និង បរិមាណ ជាកត្តាចម្បងក្នុងការសម្រេចចិត្តទិញ ឬ ការប្រើប្រាស់ផលិតផលណាមួយ។ យ៉ាងណាមិញ បច្ចុប្បន្ន ការផលិតទំនិញដើម្បីបម្រើតម្រូវការក្នុងស្រុក ចាប់ផ្តើមមាននិន្នាការកើនឡើងគួរឲ្យកត់សម្គាល់។
«ក្នុងបរិការណ៍នេះ ជាឱកាសដែលសហគ្រាសក្នុងស្រុកត្រូវតែពង្រឹងនិងទាញយកអត្ថប្រយោជន៍ឲ្យបានជាអតិបរមាពីការគាំទ្រទី១ ការផ្សព្វផ្សាយពីផលិតផលក្នុងស្រុកឲ្យកាន់តែទូលំទូលាយ និងមានការទទួលស្គាល់ពីសំណាក់អ្នកប្រើប្រាស់; ទី២. ឱកាសពង្រឹង និងពង្រីកមូលដ្ឋានផលិតកម្មឲ្យបានសមស្រប ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជន និង ទី៣. ឱកាសស្វែងរក និងចាប់យកទីផ្សារបន្ថែម»។
ដើម្បីអាចចាប់យកឱកាសទាំងនេះបានពេញលេញ លោករដ្ឋមន្រ្តីជំុរញឲ្យក្រុមហ៊ុននិងសហគ្រាសក្នុងស្រុក ត្រូវខិតខំបង្កើតនិងបង្កើនជំនឿទុកចិត្តខ្ពស់ពីសំណាក់អ្នកប្រើប្រាស់ក្នុងស្រុក តាមរយៈការផ្គត់ផ្គង់ទំនិញឬការផ្តល់សេវាដែលមានគុណភាព, មានអនាម័យ និង មានថ្លៃសមរម្យ។
លោករដ្ឋមន្រ្តីជឿជាក់ថា សន្ទុះនៃការគាំទ្រផលិតផលក្នុងស្រុកទាំងបច្ចុប្បន្ន និងទៅអនាគតនឹងផ្តល់ជាកម្លាំងចិត្ត និង ធនធានបន្ថែមដល់ក្រុមហ៊ុន និងសហគ្រាសក្នុងស្រុក ក្នុងការពង្រឹងនិងការពង្រីកសមត្ថភាពផលិតរបស់ខ្លួនឲ្យកាន់តែខ្លាំងក្លានិងឲ្យបានកាន់តែល្អបន្ថែមទៀត៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


