ព័ត៌មានជាតិ
ឧកញ៉ា តែ តាំងប៉៖ រុញថ្លៃដើមផលិតឲ្យទាប ផលិតផលក្នុងស្រុកសំបូរបែប ពលរដ្ឋកាន់តែគាំទ្រ
ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមបានស្នើឲ្យមានការរួមគ្នា ក្នុងការជំរុញការអភិវឌ្ឍសហគ្រាសក្នុងស្រុក ដើម្បីឲ្យមានលទ្ធភាពក្នុងការផលិតផលិតផលដែលមានគុណភាព និងរក្សាតម្លៃប្រកួតប្រជែងលើទីផ្សារ។
ឧកញ៉ា តែ តាំងប៉ ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាបានថ្លែងក្នុងវេទិកាជំរុញ ការគាំទ្រផលិតផលក្នុងស្រុកដោយមានការសហការជាមួយក្លិបអ្នកកាសែតកម្ពុជាកាលពីម្សិលមិញថា ដើម្បីជំរុញឲ្យពលរដ្ឋងាកមកគាំទ្រការប្រើប្រាស់ផលិតផលក្នុងស្រុក មានកត្តាគួបផ្សំជាច្រើនក្នុងនោះក្រៅពីគុណភាព ក៏ពាក់ព័ន្ធតម្លៃ។

ឧកញ៉ា តែ តាំងប៉ ដែលធ្វើការពាក់ព័ន្ធផ្ទាល់ជាមួយសហគ្រាសក្នុងស្រុកបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ដែលជារនាំងពន្យឺតការអភិវឌ្ឍសហគ្រាសក្នុងស្រុក ជាពិសេសពាក់ព័ន្ធតម្លៃផលិតកម្ម។
លោកទទួលស្គាល់ពីផលិតផលក្នុងស្រុកមួយចំនួន មានតម្លៃថ្លៃបើប្រៀបធៀបផលិតផលនាំចូល ដោយសារពាក់ព័ន្ធការចំណាយខ្ពស់លើថ្លៃផលិតកម្ម។
«អគ្គិសនី ទឹកភ្លើង ការដឹកជញ្ជូន ផ្នែកពាក់ព័ន្ធផ្សេងទៀតគឺយើងមានការចំណាយខ្ពស់ ខណៈលទ្ធភាពផលិតរបស់យើងក៏បានតិច អីចឹងទេនេះជាបញ្ហាប្រឈមសម្រាប់យើងរក្សាតម្លៃប្រកួតប្រជែងលើទីផ្សារ»។

យ៉ាងណាមិញ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់សហគ្រាសក្នុងស្រុក ក្នុងការជំរុញអភិវឌ្ឍផលិតផលក្នុងស្រុកឲ្យមានគុណភាព និងមានតម្លៃសមស្រប ប្រធានសម្ព័ន្ធសមាគមសហគ្រាសធុនតូចនិងមធ្យម ស្នើឲ្យមានការរួមគ្នាជាមួយភាគីពាក់ព័ន្ធទាំងវិស័យរដ្ឋ និងវិស័យឯកជន ធ្វើយ៉ាងណាគាំទ្រគ្នាទៅវិញទៅមក តាមរយៈការរិះរកដំណោះស្រាយកាត់បន្ថយថ្លៃដើមផលិតឲ្យនៅទាប ដើម្បីធ្វើឲ្យការចំណាយលើថ្លៃផលិតធ្លាក់ចុះ ដែលនឹងជួយជំរុញសហគ្រាសក្នុងស្រុករីកចម្រើន ឈានទៅបង្កើនការផលិត ដែលនឹងអាចឈានទៅកាត់បន្ថយការនាំចូលផលិតផលពីក្រៅប្រទេស។


បើតាមរបាយការណ៍របស់ក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ មានសហគ្រាសជាង ៤ ម៉ឺនបានចុះបញ្ជីនៅក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍។
រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍បានគូសបញ្ជាក់ថា ខណៈអង្គភាពសេដ្ឋកិច្ចទូទាំងប្រទេសមានប្រមាណ ៧០ ម៉ឺនមូលដ្ឋាន ចំនួនសហគ្រាសអាជីវកម្មដែលចុះបញ្ជីនៅមានចំនួនតិចតួចនៅឡើយ។
លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បច្ចេកវិទ្យា វិទ្យាសាស្ត្រ និងនវានុវត្តន៍ បានអះអាងថា នៅមានសហគ្រាសជាច្រើនទៀតដែលនៅមិនទាន់បានចុះបញ្ជី ហើយក្រសួងកំពុងជំរុញឲ្យសហគ្រាសនានាមកចុះបញ្ជីក្នុងប្រព័ន្ធដើម្បីទទួលបានអត្ថប្រយោជន៍ ការលើកទឹកចិត្តរួមទាំងការកិច្ចការពារផ្នែកផ្លូវច្បាប់។
បើតាមលោករដ្ឋមន្រ្តី ការចុះបញ្ជីអាជីវកម្ម ផ្តល់ប្រយោជន៍ដល់សហគ្រាសងាយស្រួលក្នុងការពង្រីកអាជីវកម្ម និងទទួលបានការគាំទ្រពីរដ្ឋាភិបាល៕
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


