កីឡា
លេចឮដំណឹងថាជម្រើសជាតិកម្ពុជាគ្រោងប្រកួតមិត្តភាពអន្តរជាតិជាមួយបង់ក្លាដេស
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវបានដឹងថាគ្រោងនឹងមានការប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ មួយប្រកួតក្នុងអំឡុងថ្ងៃប្រកួត FIFA Day ទល់នឹងបង់ក្លាដេស។ ត្រូវបានដឹងព័ត៌មានបែបនេះគឺដោយយោងតាមវេបសាយកីឡា និងទំព័រអ្នកគាំទ្របាល់ទាត់បង់ក្លាដេស។

នៅក្នុងកាលវិភាគបានកំណត់កាលបរិច្ឆេទមួយដែលជម្រើសជាតិកម្ពុជា ត្រូវប្រកួតមិត្តភាពអន្តរជាតិកម្ដៅសាច់ដុំ ពោលគឺនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ ហើយនឹងធ្វើនៅពហុកីឡដ្ឋានជាតិមរតកតេជោ ថែមទៀតផង។
យ៉ាងណាមិញនេះមិនទាន់ច្បាស់ការនៅឡើយ ដោយរង់ចាំការប្រកាសដោយសហព័ន្ធកីឡាបាល់ទាត់នៃប្រទេសទាំងពីរ (កម្ពុជា និងបង់ក្លាដេស)។

សូមបញ្ជាក់ថា នេះអាចជាការប្រកួតដកស្រង់ ដើម្បីវាស់ស្ទង់ ក៏ដូចជាស្វែងរក និងរក្សាទម្រង់លេងរបស់កីឡាករនៅលើកម្រិតអន្តរជាតិ ជាពិសេសក៏ដើម្បីត្រៀមសម្រាប់ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (AFF Championship ឬគេនិយមស្គាល់ AFF Suzuki Cup) ឆ្នាំ២០២២ នេះ នៅចុងឆ្នាំអំឡុងខែធ្នូ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


