Connect with us

ជីវិតកម្សាន្ដ

មហោស្រពសិល្បៈក្បាច់របាំបុរាណខ្មែរ ត្រៀមសម្ដែងចុងខែនេះ កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីមហាជន

បានផុស

នៅ

​ការសម្ដែង​របាំ​ក្បាច់បុរាណ​ខ្មែរ​ទ្រង់ទ្រាយ​ធំ កាន់តែ​ខិត​មកដល់ ខណៈ​សិល្បករ​-​សិល្បការិនី ជិត ២០០​ នាក់​កំពុង​ហាត់​សម​យ៉ាង​យកចិត្តទុកដាក់​បំផុត​ទាំងយប់​ទាំង​ថ្ងៃ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​ការសម្ដែង​ដ៏​កម្រ​មួយ​នេះ ប្រកបដោយ​ភាព​អស្ចារ្យ​សម្រាប់​ទស្សនិកជន​ទាំង​ជាតិ និង​អន្តរជាតិ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រឡេកមកមើលលើបណ្ដាញសង្គមក្នុងប្រទេសកម្ពុជានាពេលនេះ សង្កេតឃើញថា មហាជនកំពុងចាប់អារម្មណ៍ខ្លាំង និងមានការជជែកគ្នាជាច្រើនពីមហោស្រពរបាំក្បាច់បុរាណខ្មែរ រឿង «​ព្រះបាទ​ជ័យរ​វ្ម័​នទី​៧ ដកស្រង់​ត្រង់​ឈុត ស្នា​ព្រះហស្ត និង​សមិទ្ធផល​នៃ​មហាវីរក្សត្រ​ទាំង​ ៣​អង្គ​»​។ មហាជន និង​អ្នក​ស្នេហា​សិល្បៈ​វប្បធម៌​ជាតិ បានធ្វើការ​ចែករំលែក​ព្រោងព្រាត​អំពាវនាវ​សូមឱ្យ​ប្រជាជន​ខ្មែរ​ទិញ​សំបុត្រ​ចូល​ទស្សនា​ព្រឹត្តិការណ៍​ដ៏​កម្រ​មួយ​នេះ ខណៈដែល​បច្ចុប្បន្ននេះ​មាន​ប្រទេសជិតខាង​កំពុង​បញ្ជៀប​វប្បធម៌​របស់​ពួកគេ​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​។ ដូច្នេះហើយ​មានតែ​គាំទ្រ សិល្បៈ​វប្បធម៌​ជាតិ​របស់ខ្លួន​ប៉ុណ្ណោះ ទើប​អាចជួយ​លើក​តម្កើង​វប្បធម៌​ជាតិ​ឱ្យ​ថ្កុំថ្កើង មិន​អាចមាន​ប្រទេស​ណា​មក​បន្លំ​បានឡើយ​។

​លោក ឈី កុល​បុត្រា ដែលជា​ប្រធាន​ដឹកនាំ​ក្រុមការងារ​នៃ​កម្មវិធី​មហោស្រព​របាំ​ក្បាច់បុរាណ​ខ្មែរ បានបង្ហាញ​ក្ដី​សោមនស្ស​រីករាយ​យ៉ាង​ក្រៃលែង ក្នុងនាម​ជា​អ្នកដឹកនាំ​រៀបចំ​កម្មវិធី ក្រោយ​ឃើញ​សន្ទុះ​ការគាំទ្រ​យ៉ាង​ផុលផុស​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​នានា​។ លោក​បាន​មានប្រសាសន៍ថា ពិតជា​សប្បាយរីករាយ​ណាស់ ដែល​ឃើញ​យុវជន យុវនារី សម័យនេះ បាន​យល់ច្បាស់​ពីអ្វី​ដែលជា​សម្បត្តិ​វប្បធម៌ និង​ប្រពៃណី​ខ្មែរ​យើង​។ លោក​បាន​បន្ថែមថា ដោយ​ស្រុក​មាន​សន្តិភាព នាំឱ្យ​យុវជន​មានឱកាស​នៅក្នុង​ការគិតគូរ និង​ថែរក្សា ការពារ សិល្បៈ វប្បធម៌​ខ្មែរ បន្សល់ទុក​ពី​បុព្វបុរស​ខ្មែរ តាមរយៈ​ការចូលរួមចំណែក​ជួយ​លើកស្ទួយ​ទាំងអស់គ្នា ដូច​កម្មវិធី​មហោស្រព​សិល្បៈ​របាំ​ក្បាច់បុរាណ​ខ្មែរ​នេះ​ជាដើម​។

​ដោយសារ​សន្ទុះ​នៃ​ការគាំទ្រ​កាន់តែ​កើនឡើង​ខ្លាំង ការលក់​សំបុត្រ​ក៏​ដាច់​អស់​ច្រើន​ដែរ​។ ដូច្នេះ​ឆ្លៀត​ក្នុងឱកាស​នេះ លោក កុល​បុត្រា ក៏បាន​អំពាវនាវ​ផងដែរ​ថា​៖ «​ដោយសារ​មានការ​គាំទ្រ​ច្រើន សំបុត្រ​ក៏បាន​លក់​អស់​ច្រើន​ដែរ ហើយ​កន្លែង​អង្គុយ​ទស្សនា​មានកំណត់​។ ដូច្នេះ​សូម​បងប្អូន​ប្រញាប់​រួសរាន់​ឡើង ប្រញាប់​ទិញ​សំបុត្រ​ចូល​ទស្សនា ដើម្បី​កុំឱ្យ​ខកខាន​ផ្ទាំង​ទស្សនីយភាព​ដ៏​អស្ចារ្យ​នេះ​»​។​

​គួរឱ្យ​ដឹងថា ផ្ទាំងទស្សនីយភាព​ដ៏​អស្ចារ្យ​នេះ​នឹង​បង្ហាញខ្លួន​នៅ​សាលសន្និសីទ​ចតុម្មុខ នា​ថ្ងៃទី ២៧ និង ២៨ ខែសីហា ឆ្នាំ ២០២២ ខាងមុខនេះ ក្រោម​កិច្ច​ផ្ដួចផ្ដើម​ពី​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តស្វាយរៀង ជាមួយនឹង​សាលា​របាំ​នរោត្ដម បុប្ផា​ទេវី កំពុងតែបន្ត​លក់​សំបុត្រ​ជា​រៀងរាល់ថ្ងៃ​។​

​សំបុត្រ​មាន​លក់​តាមរយៈ​អន​ឡាញ​តេ​ឡេ​ក្រាម ០៧៧ ៤៤៤ ៣៣៥ និង​មាន​ការលក់​ផ្ទាល់​នៅ​សាលសន្និសីទ​ចតុម្មុខ ចាប់ពី​ថ្ងៃ​២២ ដល់​ថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ​ ២០២២​។ *​កន្លែង​មានកំណត់​!

​តម្លៃ​សំបុត្រ​៖

•​ ​សំបុត្រ​ពិសេស (VIP) ១០០,០០០៛

•​ ​តំបន់​ពណ៌​បៃតង (Green Zone) ៤០,០០០៛

•​ ​តំបន់​ពណ៌​ខៀវ (Blue Zone) ២០,០០០៛

•​ ​សម្រាប់​ព័ត៌មាន​លំអិត​សូម​ទំនាក់ទំនង​មក​លេខ ០៧៧ ៤៤៤ ៣៣៥

​មិន​ត្រឹមតែ​ជាការ​ចូលរួម​ទស្សនា តែ​ជាការ​គាំទ្រ លើកស្ទួយ និង​រក្សា​វប្បធម៌​ខ្មែរ​យើងទាំងអស់គ្នា​!!!

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ នាទី មុន

លោក​ហេង សួរ និង​នាយិកា​ADB​ប្រចាំ​នៅ​កម្ពុជា​ពិភាក្សា​លើ​វឌ្ឍនភាព​ស្តីពី​ការអភិវឌ្ឍ​ជំនាញ​នៅ​កម្ពុជា

ព័ត៌មានជាតិ៣០ នាទី មុន

ស្ដេចប្រដាល់ហ្វីលីពីន សន្យានៅចំពោះមុខសម្ដេចធិបតី ថា នឹងជួយលើកស្ទួយគុនខ្មែរ

សេចក្ដីជូនដំណឹង១ ម៉ោង មុន

កម្មការិនីរោងចក្រកាត់ដេរម្នាក់នៅស្រុកអង្គស្នួល ខេត្តកណ្តាល ឈ្នះរង្វាន់១២៥លានរៀលពីភេសជ្ជៈប៉ូវកម្លាំង ខារ៉ាបាវ

ព័ត៌មានជាតិ៤ ម៉ោង មុន

UPDATE៖ ករណីឡានទំនើបបុកម៉ូតូ បណ្តាលឱ្យបុរសម្នាក់ស្លាប់ គ្រួសាររងគ្រោះប្ដឹងឱ្យសមត្ថកិច្ចជួយរកយុត្តិធម៌

ព័ត៌មានជាតិ៤ ម៉ោង មុន

បង្កើតផ្លូវថ្មីតភ្ជាប់ពីផ្លូវជាតិលេខ១ រហូតដល់គល់ស្ពានព្រែកប្រា-ចាក់អង្រែ

Sokha Hotels

ព័ត៌មានពេញនិយម