វប្បធម៌ ជំនឿ
របាំក្បាច់បុរាណខ្មែរមាន៤៥០០ក្បាច់ មិនមែន១០៨ក្បាច់នោះទេ
បន្ទាប់ពីមានការលើកឡើងពីសំណាក់អ្នកលក់អនឡាញ ដែលតាំងខ្លួនជាអ្នកស្នងរូបព្រះនាងឥន្ទ្រទេវីពាក់ព័ន្ធរបាំក្បាច់បុរាណខ្មែរថា មានត្រឹម១០៨ក្បាច់នោះ ទីបំផុតនៅលើផេកផ្លូវការឈ្មោះថា “វប្បធម៌ខ្មែរ” បានចេញមកបញ្ជាក់ច្បាស់ៗថា របាំក្បាច់បុរាណខ្មែរមានរហូតដល់៤៥០០ក្បាច់ មិនមែន១០៨ក្បាច់ ដូចអ្នកបារមីលើកឡើងទេ។

ចំពោះការចេញមកបញ្ជាក់នេះ ដើម្បីកុំឲ្យមានការយល់ច្រឡំដល់មហាជនខ្មែរ ខណ:ផេក”វប្បធម៌ខ្មែរ”បានលើកឡើងតាមរយ:ខ្លឹមសារថា «គោរពជូនមហាជនខ្មែរទាំងអស់គ្នាថា«ក្បាច់បាតមូលដ្ឋានគ្រឹះនៃរបាំព្រះរាជទ្រព្យ(របាំក្បាច់បូរាណខ្មែរ)មានរហូតទៅដល់៤៥ ០០ក្បាច់» មិនមែន១០៨ក្បាច់ ដូចអ្នកបារមីជជុះបានលើកឡើងឡើយ។ ក្បាច់បាតមូលដ្ឋានគ្រឹះនៃរបាំព្រះ រាជទ្រព្យ ឬ យើងតែងតែហៅថា ក្បាច់បាតឆា-បញ្ចុះ ក្បាច់បាតមូលដ្ឋានគ្រឹះនេះមានវែង និងមានខ្លី បើគេហាត់ឆាបញ្ជុះវែងអាចដល់៤០នាទីបើខ្លីអាច៨នាទីឬ ១០នាទី ។
ប្រភពបានបន្តពន្យល់ថា ក្បាច់បាតមូលដ្ឋានគ្រឹះ(ឆា- បញ្ចុះ)គឺប្រៀបបានដូចជាការបង្រៀនក្មេងឱ្យចេះអក្សរ ក ខ ដូច្នេះដែរ! នាដកាគ្រប់រូបដែលអាចចេញសម្ដែងបានលុះត្រាតែបានឆ្លងកាត់ ក្នុងការហាត់ពត់លត់ដំតាំងពីកុមារនូវក្បាច់បាតឆា-បញ្ចុះនេះឱ្យស្ទាត់ជាមុនសិនទើបអាចហាត់ របាំតូចៗជាមុននិងរបាំធំៗឬរឿងនិងចាប់យកឫកជាក្រោយ»។
ភ្លេងឆាគឺសំដៅទៅលើភ្លេងយឺត និងភ្លេងបញ្ជុះគឺសំ ដៅទៅលើភ្លេងលឿន ភ្លេងនិងក្បាច់ទាំងអស់ក្នុងក្បាច់បាត មានលាតសន្ធឹងក្នុងរបាំតូចធំនិងរឿងទាំងអស់ ក្នុងទម្រង់សិល្បៈល្ខោនព្រះរាជទ្រព្យ។ ដូច្នេះហើយនាដកាទាំងផ្នែកនាង នាយរោង យក្ស ស្វា ត្រូវតែចេះក្បាច់បាតនេះជាកំហិត។
នៅលើផេក”វប្បធម៌ខ្មែរ”ដដែលក៏បានបន្ថែមថា ក្បាច់បាតមូលដ្ឋានគ្រឹះមានរហូតដល់៤៥០០ក្បាច់ មិនមែនមានត្រឹម១០៨ក្បាច់តាមការប្រមើស្រមៃដូចបារមីបានលើកឡើងឡើយ៕
អត្ថបទ៖ ចាន់រ៉ា


-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២៣ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
កីឡា១ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026
-
កីឡា៥ ម៉ោង agoយុវតី បឿន ស្រីឡែន ចាប់អាជីពប្រដាល់ព្រោះចង់រកចំណូលជួយដល់គ្រួសារ និងសាងកេរ្តិ៍ឈ្មោះលើវិថីកីឡាមួយនេះ


