KPT+
៤ ជំហានងាយៗ ដើម្បីចាប់ផ្ដើមរស់នៅក្នុងជីវិតវិជ្ជមាននិងផ្លូវចិត្តធូរស្រាល
អត្ថបទនេះនាំអ្នកឆ្លងកាត់ជំហានងាយៗចំនួន ៤ ដែលនឹងជួយអ្នកឱ្យរួចផុតពីភាពអវិជ្ជមាន ហើយចាប់ផ្ដើមរស់នៅក្នុងជីវិតវិជ្ជមាន ដែលអ្នកសមនឹងទទួលបានវា មកក្នុងជីវិត។
១. គ្រប់គ្រងផ្នត់គំនិតរបស់អ្នក

តើអ្នកដឹងទេថា ប្រតិកម្មនិងសកម្មភាពភាគច្រើនរបស់យើង ត្រូវបានគ្រប់គ្រងដោយទម្លាប់របស់យើង? អ្នកតែងតែភ្ញាក់រាល់ថ្ងៃជាមួយម៉ោងរោទ៍ នេះបណ្ដាលឱ្យមានប្រតិកម្មអវិជ្ជមាន ព្រោះចិត្តរបស់អ្នកបានធ្វើឱ្យម៉ោងរោទ៍ក្លាយជាគន្លឹះ ហើយសំឡេងរបស់វា បានភ្ជាប់ទៅនឹងអ្វីដែលអវិជ្ជមាន។
ដូច្នេះ អ្នកត្រូវផ្លាស់ប្ដូរផ្នត់គំនិតអវិជ្ជមាននេះចោល ដោយត្រូវចំណាយពេលវេលាបន្តិច ពីព្រោះផ្នត់គំនិតគឺនិយាយអំពីខួរក្បាលរបស់យើង ដែលត្រូវគិតឡើងវិញ។
សូមចាំថា ម៉ោងរោទ៍គ្រាន់តែជាឧទាហរណ៍នៃទម្លាប់ប្រចាំថ្ងៃ ដែលអាចគ្រប់គ្រងគំនិតរបស់អ្នកប៉ុណ្ណោះ។ អ្វីដែលសំខាន់ ជំនួសឱ្យការជូនដំណឹងនៃម៉ោងរោទ៍ សូមប្រើទម្លាប់ភ្ញោចអារម្មណ៍ ដឹងដោយខ្លួនឯង។
២. ទន្ទេញពាក្យវិជ្ជមានរាល់ថ្ងៃ

ស្ដាប់មើលទៅដូចជាមិនស្រួលទេ ប៉ុន្តែវាអាចជួយឲ្យខួរក្បាលរបស់អ្នកប្រើពាក្យវិជ្ជមានបានញឹកញាប់ជាងមុន។ វិធីដូចគ្នា អ្នកអាចសរសេរឡើងវិញ នូវផ្នត់គំនិតរបស់អ្នក ដូចជាពាក្យសព្ទរបស់អ្នកសាឡើងវិញច្រើនដង ដើម្បីឲ្យខួរក្បាលចងចាំបានល្អជាងមុន។
៣. ផ្ដោតលើអ្វីដែលសំខាន់

រឿងមួយដែលអ្នកត្រូវដឹង គឺថាវានឹងមានទាំងរឿងអវិជ្ជមាននិងវិជ្ជមាន នៅក្នុងជីវិតរបស់អ្នកជានិច្ច ប៉ុន្តែអ្នកអាចគ្រប់គ្រងរឿងណាមួយ ដែលមានឥទ្ធិពលលើអ្នកបាន។
ទោះយ៉ាងណា សូមក្រឡេកមើលអតីតកាល បច្ចុប្បន្ន និងអនាគតរបស់អ្នក។ តើអ្នកបានខ្ជះខ្ជាយថាមពលរបស់អ្នកប៉ុន្មានដង ទៅលើអ្វីមួយដែលនៅទីបញ្ចប់ មិនសំខាន់ដែរទេ? សូមចាប់ផ្ដើមផ្ដោតលើវា ចាប់ពីថ្ងៃនេះតទៅ។
៤. រៀននិយាយថាទេ

សម្រាប់មនុស្សមួយចំនួន វាពិបាកក្នុងការនិយាយថាទេ ចំពោះពួកគេណាស់។ បើអ្នកឆ្លើយព្រមជាមួយគេ មានន័យថាអ្នកនឹងអនុញ្ញាតឱ្យនរណាម្នាក់ ធ្វើអ្វីមកលើអ្នកបាន ឬអ្នកបានទុកឱកាសទាំងនោះឲ្យពួកគេ។
ដូច្នេះ ចង់ឲ្យខ្លួនឯងគិតវិជ្ជមាន ត្រូវរៀនបដិសេធអ្វីដែលធ្វើឲ្យអ្នកមានសំពាធក្នុងចិត្ត បើមិនល្អ អ្នកអាចបដិសេធចំពោះវាបាន៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ ៣យ៉ាងគួរធ្វើ បើសិនបណ្ដាញសង្គមធ្វើឲ្យយើងឈឺចាប់ព្រោះរឿងដែលមិនចង់ឃើញ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


