ព័ត៌មានជាតិ
សម្ដេចតេជោ គូសបញ្ជាក់ជាថ្មីថា ឆ្នាំ ២០២៣ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន នឹងត្រូវទទួលបានការដំឡើងប្រាក់បៀវត្ស
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ជាថ្មីថា នៅឆ្នាំ ២០២៣ខាងមុខ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងនិវត្តជន នឹងត្រូវទទួលបានការដំឡើងប្រាក់បៀវត្ស។
ការគូសបញ្ជាក់នេះ គ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិត ជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី ២៣ ខែសីហា ឆ្នាំ ២០២២ នេះ។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា បន្ទាប់ពីខកខានក្នុងការដំឡើងប្រាក់បៀវត្ស ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយ សារការរាតត្បាតជំងឺកូវីដ-១៩ គឺនៅឆ្នាំ ២០២៣ខាងមុខ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និវត្តជន នឹងត្រូវបានដំឡើង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «នៅឆ្នាំ ២០២៣នេះ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធរបស់យើង ក៏ដូចជានិវត្តជន អ្នកចូលនិវត្តន៍ គ្រប់មនុស្ស គ្រប់តួអង្គ ដែលធ្វើការឲ្យរដ្ឋសុទ្ធតែត្រូវបានទទួលការដំឡើងបៀវត្ស»។
ប្រមុខរាជរដ្ឋាភិបាល បានបញ្ជាក់ផងដែរថា គ្រូបង្រៀន និងគ្រូពេទ្យ គឺជាតួអង្គដែលមានអាទិភាព ទទួលបានប្រាក់ខែខ្ពស់ជាងគេ ហើយសង្ឃឹមថា កងកម្លាំងប្រដាប់អាវុធ និងមន្ត្រីរាជការដទៃទៀត មិនច្រណែននឹងគ្រូបង្រៀន និងគ្រូពេទ្យ នោះទេ៕
អត្ថបទ៖ ឃួន សុភ័ក្រ
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ