ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល នឹងបើកកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលអប្បបរមាជូនកម្មករសម្រាប់ឆ្នាំ២០២៣នៅថ្ងៃស្អែក
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមាជូនបងប្អូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ ចាប់ពីម៉ោង៩ព្រឹកស្អែកនេះ នៅទីស្តីការក្រសួងការងារ។
នេះជាលើកទី២ហើយបន្ទាប់ពីកិច្ចប្រជុំលើកទី១ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ ដោយភាគីនិយោជក និងភាគីកម្មករនិយោជិតមិនទាន់ដាក់តួលេខប្រាក់ឈ្មួលសម្រាប់ឆ្នាំ២០២៣ដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ខ្លួនម្តងទៀតសិន។

គេរំពឹងថាកិច្ចប្រជុំស្អែកនេះ នឹងដឹងពីតួលេខប្រាក់ឈ្នួលដែលភាគីនិយោជកក៏ដូចជាភាគីកម្មករនិយោជិតបានដាក់បង្ហាញជូនក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ខណៈភាគីសហជីពដែលមានសហជីពពី៤០ទៅ៥០នឹងធ្វើការជួបជុំគ្នានៅថ្ងៃទី២៣ ខែសីហានេះ ដើម្បីពិភាក្សាគ្នាស្វែងរកតួលេខមួយជាក់លាក់ផងដែរ។
គួរបញ្ជាក់ថា កិច្ចប្រជុំលើកទី១ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាកិច្ចប្រជុំបានសម្រេចលទ្ធផលចំនួន៣រួមមាន៖
១-បានធ្វើបទបង្ហាញអំពីស្ថិតិសំខាន់ៗសម្រាប់ភាគីពាក់ព័ន្ធធ្វើជាមូលដ្ឋានក្នុងការប្រើប្រាស់លក្ខណវិនិច្ឆ័យទាំង៧ដែលជាធាតុចូលដ៏សំខាន់ក្នុងការចរចាប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិត ផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២៣។
២-បានស្តាប់គោលជំហរពីតំណាងភាគីនីមួយៗទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម ដូចជាស្ថានភាពគ្រួសារអត្រាអតិផរណា និងការចំណាយក្នុងការរស់នៅនិងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចរួមមាន ផលិតភាព

ភាពប្រកួតប្រជែងរបស់ ប្រទេស ស្ថានភាពទីផ្សារការងារនិងកម្រិតចំណេញរបស់វិស័យ ។ សេចក្ដីថ្លែងការណ៍បានបន្តថា ប៉ុន្តែភាគីតំណាងនិយោជក និងភាគីតំណាងកម្មករនិយោជិតមិនទាន់អាចបញ្ជាក់បាននូវតួលេខដែលជាគោលជំហរផ្លូវការរបស់ខ្លួននៅឡើយដោយស្នើសុំប្រជុំផ្ទៃក្នុងរបស់ ខ្លួនម្តងទៀតសិន។
៣- នឹងរៀបចំកិច្ចប្រជុំបន្ទាប់នៅថ្ងៃទី២៤, ទី៣១ ខែសីហា, ទី៧, ទី១៤, ទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ។ បច្ចុប្បន្ននេះប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌកាត់ដេរផលិតស្បែកជើងនិងផលិតផលធ្វើដំណើរនិងកាបូបសម្រាប់ឆ្នាំ២០២២នេះមានចំនួន១៩៤ដុល្លារអាមេរិកក្នុង១ខែដោយមិនគិតពីអត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


