Connect with us

សន្តិសុខសង្គម

ចេញពីផឹកស៊ីក្នុងខារ៉ាអូខេបើករថយន្ដឆ្លងកាត់ទឹកកំពុងហូរធ្លាក់លិចព្រឹកឡើងទើបរក​ឃើញសព ខណៈ៣នាក់កំពុងសង្គ្រោះ

បានផុស

នៅ

បុរសម្នាក់ក្នុងចំណោមមនុស្ស៤នាក់ ត្រូវបានលិចបាត់ទៅជាមួយរថយន្ដ ចំណែក៣នាក់ទៀត​បានរំដោះខ្លួនចេញរួច និងត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីពួកគេចេញពីផឹក​ក្នុង​ហាងខារ៉ាអូចខេ ហើយបើករថយន្ដឆ្លងកាត់ទឹកកំពុងហូរខ្លាំង។

ករណីនេះបានកើតឡើងកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នៅចំណុចទំនប់បង្ហៀរ «ថ្ពង» ស្ថិតនៅភូមិថ្ពង ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនរងគ្រោះមានគ្នា៤នាក់ ទី១/.ឈ្មោះ ឈួន រតនៈ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាល​ស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ (ជាអ្នកបើកបរ) រងរបួសស្រាល។ ២/.ឈ្មោះ ខឹម វីណា ភេទប្រុស​ អាយុ៣១ឆ្នាំ ជនជាតិខ្មែរ (ជាអ្នករួមដំណើរ) រងរបួសស្រាល ។ ៣/.ឈ្មោះ អ៊ុច សុភា ភេទប្រុស អាយុ៣១ឆ្នាំ ជាអ្នករួមដំណើរ រងរបួសស្រាល។​ ទាំង៣នាក់បានបញ្ជូនទៅសង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែកស្រុកស្នួល។ ចំណែកទី៤/.ឈ្មោះ ទិត្យ មេសា ភេទប្រុស អាយុ៣១ឆ្នាំ បានបាត់ខ្លួនទៅជា​មួយរថយន្ដ និងទើបរកឃើញសពនៅព្រឹកមិញនេះ។

​ប្រភព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះទាំង៤នាក់បានផឹកស៊ីនៅផ្ទះ លុះ​យប់​បន្តិចក៏បែកគំនិតនាំគ្នាទៅច្រៀងខារ៉ាអូខេ (KTV) ដោយបើករថយន្តឆ្លង​កាត់ទំនប់​បង្ហៀរ ”ថ្ពង ” ប៉ុន្តែទឹកមិនទាន់ហូរខ្លាំងទេ។ លុះដល់យប់ភ្លៀងបានបន្តធ្លាក់ឥតឈប់ បណ្ដាលឱ្យទឹក​ទំនប់បង្ហៀរ ”ថ្ពង” ចាល់ឡើងនិងហូរខ្លាំង។ រហូតដល់ម៉ោងកើតហេតុជនរងគ្រោះបានបើករថយន្តចេញពី​ហាង​KTV ក្នុងបំណងមកផ្ទះរបស់ខ្លួន។ ពេលដល់ចំណុចកើតហេតុ ស្រាប់តែទឹកហូរប៉ើងរថយន្តធ្លាក់ពី​លើ​ទំនប់លិចបាត់តែម្ដង។

ក្នុងពេលនោះជនរងគ្រោះ៣នាក់ បានរំដោះខ្លួនចេញរួច ខណៈម្នាក់ទៀតឈ្មោះ ទិត្យ មេសា លិចទៅជាមួយរថយន្ត។ លុះដល់ព្រឹកឡើងទើបសមត្ថកិច្ច និងក្រុមគ្រួសាររកឃើញរថយន្ត និងសពជនរងគ្រោះ៕

អត្ថបទ៖ សុខុម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ នាទីutes មុន

ក្រសួងការងារ អំពាវនាវទៅម្ចាស់ម៉ាក អ្នកបញ្ជាទិញ និងអ្នកប្រើប្រាស់ផលិតផលថៃ​លើពិភពលោក ការពារសិទ្ធិពលករខ្មែរ ខណៈកំណើន នៃហិង្សាដែលប្រព្រឹត្តដោយក្រុមជ្រុលនិយមថៃ

ព័ត៌មានជាតិ៩ នាទីutes មុន

ត្បិតមានកម្ពុជាជម្លោះព្រំដែនជាមួយថៃ ក៏រដ្ឋនៅតែបន្ត​បើកប្រាក់ឧបត្ថម្ភដល់ពលរដ្ឋមានបណ្ណសមធម៌ធម្មតា

ព័ត៌មានជាតិ២១ នាទីutes មុន

ឧកញ៉ា សួរ វីរៈ៖ ក្រុមហ៊ុនត្រៀមខ្លួនជាមួយរដ្ឋាភិបាល ប្រសិនមានតម្រូវការឡានដឹកពលរដ្ឋពីតំបន់បាញ់ប្រហារ មកទីទួលសុវត្ថិភាព

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

Phumtham ធ្វើបុណ្យចម្រើនព្រះជន្ម ទាំងដែលគ្មានព្រះវត្តមានស្ដេច ថៃ

ព័ត៌មានជាតិ៣១ នាទីutes មុន

អាជ្ញាធរខេត្តក្រចេះ ប្រាប់ពលករ​ខ្មែរដែល​វិល​ត្រលប់ពីប្រទេសថៃកុំបារម្ភរឿងអត់ការងារធ្វើ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ថៃ កំពុងបំបាក់មុខលោក ត្រាំ និងមិនឲ្យតម្លៃប្រទេសមហាអំណាចផុតលេខ អាមេរិក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ថៃ បន្តប្រព្រឹត្តឧក្រិដកម្មសង្គ្រាមតាមរយៈការទម្លាក់អាវុធគីមី លើកម្ពុជា

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

តើការចរចាគ្នានឹងទទួលបានលទ្ធផលទេ បើថៃនៅតែប្រកាន់ជំហរ ប្រើប្រាស់ផែនទីគូសដោយខ្លួនឯង?

ព័ត៌មានជាតិ១៨ ម៉ោង មុន

កំសួលប្រឆាំងការឈ្លានពានរបស់ថៃមកលើកម្ពុជាបានផ្ទុះឡើង ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់នៅកូរ៉េ ចេញធ្វើបាតុកម្មទាមទារបញ្ឈប់ការឈ្លានពាន និងលើកទឹកចិត្តវីរកងទ័ពនៅសមរភូមិមុខ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

តើគណៈប្រតិភូថៃ ទៅ ចរចាជាមួយកម្ពុជានៅម៉ាឡេស៊ី មាននរណាខ្លះ?

Sokha Hotels

ព័ត៌មានពេញនិយម