សន្តិសុខសង្គម
អភិបាលខេត្តត្បូងឃ្មុំ ចុះត្រួតពិនិត្យទីតាំងបាក់ច្រាំងទន្លេក្នុងឃុំទន្លេបិទ និងបន្តពិនិត្យទឹកទន្លេដែលកំពុងហក់ឡើង
ត្បូងឃ្មុំ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យទីតាំងបាក់ចាំងទន្លេក្នុងឃុំទន្លេបិទ និងបន្តចុះត្រួតពិនិត្យទឹកទន្លេដែលកំពុងហក់ឡើងជាបន្តបន្ទាប់ ដែលអាចបង្កជាហានិភ័យដល់ពលរដ្ឋ ដែលរស់នៅតាមបណ្ដោយដងទន្លេ ដើម្បីជម្លៀសរកទីទួលសុវត្ថិភាព ក្នុងស្រុកត្បូងឃ្មុំ និងស្រុកក្រូចឆ្មារ។

ក្រោយពីការចុះពិនិត្យនិងសិក្សាករណីបាក់ច្រាំងទន្លេខាងលើរួចមក ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានដាក់ចេញវិធានការជាបន្ទាន់ក្រោយពីមានការសំណូមពរពីសំណាក់បងប្អូនប្រជាពលរដ្ឋករណីបាក់ច្រាំងទន្លេនេះ។

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានបញ្ជាចំនួន២ចំណុច ទី១.អាជ្ញាធរ ពាក់ព័ន្ធទាំងអស់ត្រូវត្រៀមសម្ភារៈកម្លាំងដើម្បីជួយប្រជាពលរដ្ឋឱ្យទាន់ពេលវេលា ទី២ ឯកឧត្តម នឹងធ្វើសំណើជូនប្រមុខរាជរដ្ឋាភិបាល តាមរយៈគណៈកម្មការគ្រប់គ្រងគ្រោះមហន្តរាយ ដើម្បីមានវិធានការទប់ស្កាត់ ឬវិធានការនានាការពារការបាក់ច្រាំងទន្លេនេះ ចំពោះមុខ ឯកឧត្តមចាត់អោយអាជ្ញាធរ ជួយរុះរើផ្ទះ ដែលប៉ះពាល់។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បានអំពាវនាវដល់ប្រជាពលរដ្ឋឱ្យប្រុងប្រយ័ត្នចំពោះកូនចៅតូចៗ ដើម្បីជៀសវាងពីគ្រោះអកុសលនានា ក្នុងគ្រាទឹកជំនន់នេះ និងបានក្រើនរំលឹកដល់អាជ្ញាធរ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាព និងការខ្វះខាតរបស់ប្រជាពលរដ្ឋ ក្នុងគ្រាជួបគ្រោះជំនន់ និងបានណែនាំដល់អាជ្ញាធរ ឱ្យស្រង់ទិន្នន័យផលដំណាំ សន្ទូង ស្រូវ របស់ប្រជាពលរដ្ឋ ដែលរងការខូចខាត ហើយក៏ត្រូវត្រៀមលក្ខណៈក្នុងការបង្កបង្កើនផលឡើងវិញ។
សូមបញ្ជាក់ថា ករណីបាក់ច្រាំងទន្លេនៅឃុំទន្លេបិទ ស្រុកត្បូងឃ្មុំ អាជ្ញាធរបានជួយរុះរើផ្ទះប្រជាពលរដ្ឋជាបន្តបន្ទាប់ទាន់ពេលវេលា ចំណែកនៅស្រុកក្រូចឆ្មារ មិនមានផលប៉ះពាល់ទ្រព្យសម្បត្តិប្រជាពលរដ្ឋនៅឡើយទេ៕
ដោយ ៖ សាន វិឡែម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


