ព័ត៌មានជាតិ
តើកូនៗរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី កំពុងកាន់ការងារអ្វីខ្លះនៅក្នុងដៃ?
លោក យឹម ឆៃលី បច្ចុប្បន្នមានមុខតំណែងជាឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ។ ភរិយារបស់លោកឧបនាយករដ្ឋមន្ត្រី គឺលោកស្រី ទន់ ខុន។ លោក មានកូនៗដែលកំពុងកាន់មុខតំណែងទាំងក្នុងជួរកិច្ចការរដ្ឋ និងទាំងវិស័យឯកជនដែរ។
តើកូនៗរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី កំពុងកាន់មុខតំណែង និងការងារអ្វីខ្លះនៅក្នុងដៃ? ខាងក្រោមនេះ «កម្ពុជាថ្មី» នឹងបង្ហាញឲ្យស្គាល់តួនាទី មុខតំណែង និងការងារកូនៗរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី៖

១/. លោក យឹម លាង
លោក យឹម លាង បច្ចុប្បន្នកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ និងជានាយរងខុទ្ទកាល័យសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា។ កាលពីឆ្នាំ២០១១ លោកបានទទួលតំណែងជាមេបញ្ជាការកងអង្គរក្សរបស់សម្តេច ជា ស៊ីម អតីតប្រធានព្រឹទ្ធសភា។ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២០ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ចេញអនុក្រឹត្យផ្ទេរក្របខណ្ឌរបស់លោក យឹម លាង ពីកងយោធពលខេមរភូមិន្ទឲ្យទៅបម្រើការងារក្នុងក្របខណ្ឌនគរបាលជាតិកម្ពុជា ក្នុងតួនាទីជាអគ្គស្នងការរងនគរបាលជាតិទទួលបន្ទុកដឹកនាំការពារ។ មុនផ្ទេរក្របខណ្ឌមកក្នុងនគរបាលជាតិនេះ លោក មានតួនាទីជានាយរងសេនាធិការចម្រុះអគ្គបញ្ជាការដ្ឋានកងយោធពលខេមរភូមិន្ទ។

២/. លោកស្រី យឹម ឆៃលីន
លោកស្រី យឹម ឆៃលីន ដែលមហាជនស្គាល់យ៉ាងច្បាស់ថា ជាភរិយារបស់ឯកឧត្តម ហ៊ុន ម៉ានី។ លោកស្រី ជាប្រធានកិត្តិយសសម្ព័ន្ធគ្រូពេទ្យសហភាពសហព័ន្ធយុវជនកម្ពុជា ដែលជាស្ថាប័នមនុស្សធម៌មួយតែងតែចុះជួយពិនិត្យ និងព្យា បាលជំងឺដល់ប្រជាជនក្រីក្រនៅទូទាំងប្រទេសកម្ពុជា។ ទន្ទឹមគ្នានេះ លោកស្រី ក៏ជានាយកក្រុមហ៊ុន TEHO INTERNATIONAL ជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងខុនដូ The Bay ផងដែរ។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើល និងមានការចាប់អារម្មណ៍ពីមហាជននោះ គឺលោកស្រី យឹម ឆៃលីន ក្លាយជាស្ត្រីខ្មែរទី១ ដែលបានឈានជើងលើកម្រាលព្រំក្រហមក្នុងមហោស្រពភាពយន្ត នៅទីក្រុងកាន ប្រទេសបារាំង កាលពីឆ្នាំ២០១៩។

៣/. លោក យឹម លាត
លោក យឹម លាត មានតួនាទីជាតំណាងរាស្ត្រខេត្តកំពង់ធំ។ លោក ទទួលបានការអប់រំទូទៅនៅភ្នំពេញ ហើយក្រោយ មកឪពុកម្តាយរបស់លោកបានបញ្ជូនទៅសិក្សានៅអនុវិទ្យាល័យ JEAN MOULIN នៅប្រទេសបារាំង ឆ្នាំ១៩៩៧។ រយៈពេល ២ឆ្នាំ គឺឆ្នាំ២០០១ លោកបានផ្លាស់ទៅរស់នៅសហរដ្ឋអាមេរិកសម្រាប់កម្រិតវិទ្យាល័យរបស់លោកនៅវិទ្យាល័យ FAIRMONT ACADEMY ហើយលោកបានបញ្ចប់ការសិក្សានៅឆ្នាំ២០០៣។ លុះនៅឆ្នាំ២០០៩ លោក យឹម លាត បានទទួលសញ្ញាបត្រថ្នាក់បរិញ្ញាបត្រ និងសញ្ញាបត្រអនុបណ្ឌិតផ្នែកហិរញ្ញវត្ថុ នៅសាកលវិទ្យាល័យ DEVRY សហរដ្ឋអាមេរិក។
ចំពោះការងារវិញ គឺលោកធ្លាប់បម្រើការងារនៅក្រុមប្រឹក្សាស្ដារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ក្នុងមុខតំណែងជាអគ្គលេខាធិការរង។ បន្ទាប់មក លោកបានឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ធំរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៦ ឆ្នាំ២០១៨។ ជាក្ដីសុបិន្តរបស់លោក យឹម លាត បានក្លាយជាការពិត ដោយលោកក្លាយជាតំណាងរាស្ត្រ ហើយលោកជាសមាជិកមានវ័យក្មេងជាងគេនៅក្នុងរដ្ឋសភា។ បច្ចុប្បន្នលោក ជាសមាជិកគណកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា។

៤/. លោក យឹម លក្ខណ៍
លោក យឹម លក្ខណ៍ គឺជាកូនប្រុសពៅរបស់លោកឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។ លោក គឺជាអ្នកជំនួញដ៏ធំមួយរបស់កម្ពុជា តាមរយៈជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន BIC គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ។ ជាមួយគ្នានេះ ភរិយារបស់លោក គឺលោកស្រី យឹម វិតសានី ជាអ្នកជំនួញជនជាតិថៃ ដែលមានក្រុមហ៊ុនក្នុងដៃច្រើនផងដែរនៅក្នុងប្រទេសថៃ៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


