ព័ត៌មានអន្ដរជាតិ
កងទ័ពតៃវ៉ាន់ បាញ់ទម្លាក់ដ្រូនមួយគ្រឿង ជិត ចិនដីគោក
យោធាតៃវ៉ាន់ បានបាញ់ទម្លាក់ដ្រូនមិនស្គាល់អត្តសញ្ញាណមួយគ្រឿង នៅលើកោះដ៏តូចមួយ ជិតឆ្នេរសមុទ្រចិនដីគោក។

យោងតាមក្រសួងការពារជាតិរបស់កោះនេះ បានឲ្យដឹងថា យន្តហោះដ្រូន ដែលដំណើរការដោយជនស៊ីវិល បានហោះចូលទៅក្នុងដែនទឹកដែលដាក់កំហិតលើកោះ Shiyu នៅពេលថ្ងៃត្រង់ថ្ងៃព្រហស្បតិ៍ទី០១ខែកញ្ញានេះ ហើយកងទ័ពដែលមានមូលដ្ឋានលើកោះនេះ បានបាញ់ទម្លាក់ដ្រូន បន្ទាប់ពីមិនព្រមស្តាប់ការព្រមាន។
នេះជាលើកទីមួយហើយ ដែលកងកម្លាំងកោះតៃវ៉ាន់ បាញ់ទម្លាក់ដ្រូនលើទឹកដីដែលគ្រប់គ្រងដោយទីក្រុងតៃប៉ិ។

កាលពីថ្ងៃអង្គារ ក្រសួងការពារជាតិនិយាយថា ខ្លួនបានបាញ់ព្រមាន ដ្រូនស៊ីវិលចំនួន៣គ្រឿង ដែលហោះហើរលើទីតាំងចំនួន៣ផ្សេងគ្នា លើប្រជុំកោះ Quemoy ឬត្រូវបានគេស្គាល់ថា Kinmen។
តៃវ៉ាន់ក៏បាននិយាយផងដែរថា កងកម្លាំងរបស់ខ្លួន បានបាញ់ព្រមានដ្រូនមួយគ្រឿងទៀត ដែលហោះហើរលើកោះ Erdan។ ដ្រូននោះ បានហោះទៅទីក្រុង Xiamen វិញ បន្ទាប់ពីកងទ័ពបាញ់ព្រមាន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ SCMP
ចុចអាន៖ ចិន បញ្ជូនយន្តហោះយោធា ៦២ គ្រឿង និងនាវាចម្បាំង ៧ គ្រឿង ទៅច្រកសមុទ្រ តៃវ៉ាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


