ព័ត៌មានអន្ដរជាតិ
ចិន បញ្ជូនយន្តហោះយោធា ៦២ គ្រឿង និងនាវាចម្បាំង ៧ គ្រឿង ទៅច្រកសមុទ្រ តៃវ៉ាន់ (មានវីដេអូ)
កងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ បានមើលឃើញយន្តហោះចំនួន៦២គ្រឿង និងនាវាចំនួន៧គ្រឿងរបស់កងទ័ពរំដោះប្រជាជនចិន (PLA) ចូលទៅជិតដែនកោះ ដែលគ្រប់គ្រងដោយខ្លួនឯងមួយនេះ កាលពីថ្ងៃពុធទី៣១ខែសីហា។

ក្រសួងការពារជាតិតៃវ៉ាន់ បាននិយាយនៅលើ Twitter ថា “នាវា ៧គ្រឿង និងយន្តហោះ ៦២គ្រឿងរបស់ PLA នៅជិតតំបន់ជុំវិញរបស់យើង ត្រូវបានប្រទះឃើញនៅថ្ងៃទី៣១ខែសីហាឆ្នាំ ២០២២ រហូតដល់ម៉ោង ៩យប់”។
យោងតាមក្រសួង, ក្នុងចំណោមនោះ មានយន្តហោះចំនួន១៥គ្រឿង បានហោះឆ្លងកាត់អ្វីដែលគេហៅថា “ខ្សែបន្ទាត់កណ្តាល” នៃច្រកសមុទ្រតៃវ៉ាន់ ដែលតំណាងជាព្រំដែនសមុទ្រមិនផ្លូវការរវាងកោះនេះ និងចិនដីគោក។
យន្តហោះទាំងនោះរួមមានយន្តហោះចម្បាំង J-16 ចំនួនប្រាំបួនគ្រឿង, យន្តហោះចម្បាំងអេឡិចត្រូនិក Y-8 មួយគ្រឿង, យន្តហោះប្រឆាំងនាវាមុជទឹក Y-8 មួយគ្រឿង និងយន្តហោះទម្លាក់គ្រាប់បែក JH-7 បួនគ្រឿង។

ក្រសួងបន្ថែមថា កងកម្លាំងប្រដាប់អាវុធបានតាមដានស្ថានភាព និងឆ្លើយតបដោយការបញ្ជូនកងល្បាតតាមអាកាស ចេញការព្រមានតាមវិទ្យុ និងការដាក់ពង្រាយប្រព័ន្ធមីស៊ីលការពារដែនអាកាស។
គួរបញ្ជាក់ជាថ្មី, ស្ថានការណ៍ជុំវិញកោះតៃវ៉ាន់កាន់តែតានតឹង បន្ទាប់ពីដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិក លោកស្រី Nancy Pelosi ទៅកាន់កោះនេះ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៣ខែសីហា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Eurasian Times
ចុចអាន៖ តៃវ៉ាន់ បាញ់គ្រាប់ពិតព្រមានដ្រូន ចិន បន្ទាប់ពីលោកស្រី Tsai បញ្ជាឲ្យកងទ័ព ចាត់វិធានការតបតខ្លាំងក្លា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


