ព័ត៌មានជាតិ
ខួបទី៨ឆ្នាំ នៃសមាគមគ្រូពេទ្យស្ម័គ្រចិត្ត TYDA លោក ហ៊ុន ម៉ាណែត ថ្លែងអំណរគុណចំពោះសប្បុ រសជន ដែលបានជួយឧបត្ថម្ភគាំទ្រ
លោក ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ(TYDA) បានថ្លែងថា ក្នុងឱកាសខួបទី៨ឆ្នាំរបស់សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) លោកសូមសម្ដែងនូវការអរគុណចំពោះការចូលរួមយ៉ាងសកម្មរបស់សមាជិកសមាជិកាទាំងអស់ នៃសមាគមដែលបានធ្វើឲ្យសមាគមអាចសម្រេចភារកិច្ចដ៏ត្រចះត្រចង់ជាច្រើននៅក្នុងបុព្វ ហេតុមនុស្សធម៌។

បើតាមលោក ហ៊ុន ម៉ាណែត ជោគជ័យរបស់សមាគមក្នុង៨ឆ្នាំនេះ មិនអាចសម្រេចបាន បើគ្មានការ ចូលរួមគាំទ្រយ៉ាងសកម្មរបស់សមាជិកសមាជិកាសមាគមទាំងអស់ទេ។ លោកបានអរគុណចំពោះបណ្ដាស្ថាប័ន អង្គការ សមាគមជាដៃគូទាំងអស់របស់ TYDA ចំពោះកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសមាគមយើង ដែលជួយបង្កលក្ខណៈឱ្យសកម្មភាពមនុស្សធម៌របស់សមាគមបានប្រព្រឹត្តទៅដោយប្រសិទ្ធភាព។
ជាមួយគ្នានោះ លោក ហ៊ុន ម៉ាណែត បានអរគុណផងដែរ ចំពោះបណ្ដាសប្បុរសជនទាំងអស់ដែលបានជួយ ឧបត្ថម្ភគាំទ្រដល់សមាគម ដែលបង្កលក្ខណៈឱ្យសមាគមយើងមានលទ្ធភាពបំពេញបេសកកម្មមនុស្សធម៌របស់ខ្លួនបានទូលំទូលាយក្នុងការជួយដល់ប្រជាពលរដ្ឋក្រីក្រ៕
អត្ថបទ ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


