សន្តិសុខសង្គម
យុវជនម្នាក់ ចង.កសម្លាប់ខ្លួន ក្រោយត្រលប់ពីភ្នំគូលែន ត្រូវឪពុកម្ដាយស្ដីបន្ទោស
យុវជនជានិស្សិតម្នាក់ ចង.កសម្លាប់ខ្លួននៅលើដើមក្នុងវាលស្រែ ដោយសារតូចចិត្តនឹងឪពុកម្តាយស្ដីបន្ទោស ក្រោយពីវិលត្រលប់ពីភ្នំគូលែន ខេត្តសៀមរាប។ ហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះ បានកើតឡើង នៅវេលាម៉ោង ៦ និង ៣០ ម៉ោងនាទីព្រឹក ថ្ងៃទី ០៥ ខែកញ្ញា ឆ្នាំ ២០២២ នៅក្នុងភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស។

សមត្ថកិច្ចបានឲ្យដឹងថា យុវជនធ្វើអត្តឃាតខ្លួនខាងលើនេះមានឈ្មោះ ម៉ាន ម៉ាត់ ភេទប្រុស អាយុ ២០ ឆ្នាំ ជាជនជាតិខ្មែរឥស្លាម រស់នៅភូមិស្រែចាន ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគរបាលស្រុកទឹកផុសបានឲ្យដឹងថា នៅពេលសមត្ថកិច្ចជំនាញចុះទៅត្រួតពិនិត្យធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុ បានពិនិត្យឃើញសាកសពប្រើខ្សែពណ៌ខ្មៅ ចង.កធ្វើអត្តឃាតសម្លាប់ខ្លួននៅនិងដើមឈើក្នុងស្រែ។

មូលហេតុដែលយុវជនខាងលើចង.កសម្លាប់ខ្លួន ក៏ព្រោះក្រោយពេលត្រឡប់មកពីភ្នំគូលែនខេត្តសៀមរាប វិញនៅថ្ងៃទី ០៤ ខែកញ្ញា ត្រូវឪពុកម្តាយ និងក្រុមគ្រួសាររបស់ខ្លួនស្តីបន្ទោស និងដោយមានការតូចចិត្ត ទើបព្រឹកឡើងគេបានទៅចង.ក សម្លាប់ខ្លួននៅក្នុងវាលស្រែ។ ក្រោយធ្វើកោសល្យវិច័យសាកសព ត្រូវបានសមត្ថកិច្ចមូលដ្ឋានធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារ ទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ ឈៀងថារិទ្ធ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


