ព័ត៌មានជាតិ
អាជ្ញាធរ៖ ជិត២ឆ្នាំហើយ លោក ខឹម វាសនា នៅតែប្រើលេស«ទឹកលិចលោក» ប្រមូលសាវ័កឱ្យទៅនៅចម្ការក្បែរភ្នំគូលែន
អាជ្ញាធរខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៤នេះថា អស់រយៈពេលជិត២ឆ្នាំហើយលោក ខឹម វាសនា នៅតែប្រើស្តាយដដែល ដើម្បីប្រមូលផ្តុំប្រជាពលរដ្ឋឲ្យមកចម្ការម្រេចក្បែរភ្នំគូលែន។ ប៉ុន្តែអាជ្ញាធរខេត្តសៀមរាប នៅតែបន្តទប់ស្កាត់មិនឲ្យមានពលរដ្ឋចាញ់បោកតទៅទៀតនោះទេ។

គួររម្លឹកថយក្រោយថា កាលពីថ្ងៃទី២៣ខែសីហាឆ្នាំ២០២២លោក ខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនថា តាមការធ្វើវិបស្សនារបស់លោកឃើញថា ភពផែនដីនឹងត្រូវជន់លិចនៅពេលខាងមុខ។ លោកក៏អំពាវនាវឲ្យអ្នកដែលគាំទ្រទៅជួបជុំគ្នានៅលើដីចម្ការរបស់លោក ឯជើងភ្នំគូលែននៃខេត្តសៀមរាប ទើបអាចរួចផុតពីគ្រោះមហន្តរាយបាន។

លោក ខឹម វាសនា ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ បានតាំងខ្លួនជាតួអង្គព្រហ្ម (ពួកអមនុស្ស អំបូរទេវតា) ដោយបានបំផុសបំផុលប្រជាពលរដ្ឋទាំងក្នុងប្រទេស និងក្រៅប្រទេសថា មានគ្រោះរញ្ជួយផែនដី កើតមានទឹកជំនន់ក្នុងពេលឆាប់ៗនេះ ដោយឱ្យប្រជាពលរដ្ឋនាំគ្នាប្រញាប់រត់មកជ្រកកោននៅម្តុំដីចំការរបស់លោក មានទំហំប្រមាណជាង ១២ហិកតា ស្ថិតនៅភូមិសរសី ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្បែរជើងភ្នំគូលែន កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២។

បន្ទាប់ពីប្រកាសហៅពលរដ្ឋរួចមកក៏មាន ជាច្រើនម៉ឺននាក់ បាននាំក្រុមគ្រួសារ ធ្វើដំណើរខ្លះតាមរថយន្ត,ម៉ូតូនិងរម៉ក មកកាន់តំបន់ជើងភ្នំគូលែនយ៉ាងកុះករ។ ចំណែកពលករខ្មែរខ្លះ ដែលកំពុងធ្វើការនៅក្រៅប្រទេសក៏ប្រញាប់វិលត្រឡប់មកកម្ពុជាវិញដែរ ដោយបោះបង់ការងារដែលកំពុងធ្វើផងដែរ។
ដោយឡែក នៅថ្ងៃទី១៨ខែកក្កដាឆ្នាំ២០២៤នេះ លោកខឹម វាសនា មេបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ក៏បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនទៀតថា ជាពេលវេលាសមរម្យល្មមនឹងទឹកលិចលោកប្រាកដចំពោះភ្នែករបស់សត្វហើយ មិនហួសរដូវវស្សាឆ្នាំនេះទេ។

ពាក់ព័ន្ធនិងករណីនេះដែរ អាជ្ញាធរខេត្តសៀមរាប បានបង្ហើបថា អស់រយៈពេលជិត២ឆ្នាំហើយលោក ខឹម វាសនា នៅតែប្រើស្តាយដដែល ដើម្បីប្រមូលផ្តុំប្រជាពលរដ្ឋឲ្យមកចម្ការម្រេចក្បែរភ្នំគូលែន។ប៉ុន្តែអាជ្ញាធរខេត្តសៀមរាប នៅតែបន្តទប់ស្កាត់មិនឲ្យមានពលរដ្ឋចាញ់បោកតទៅទៀតនោះទេ៕
ដោយ៖ជុន កុសល

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


