កីឡា
អ្នកចាត់ការ Man Utd ប្រកាសថា Ronaldo ពីមុន ជិតត្រលប់មកវិញមែនទែនហើយ
Cristiano Ronaldo បានបញ្ចប់ការខកខានរកគ្រាប់បាល់ដ៏អាក្រក់បំផុតក្នុងអាជីពរបស់ខ្លួន សម្រាប់រយៈពេល ១៦ ឆ្នាំមកនេះ បន្ទាប់ពីការស៊ុតចូលទល់នឹងក្រុម Sheriff Tiraspol ក្នុងពានរង្វាន់ Europa League យប់មិញជួយឱ្យ Man UTD ឈ្នះ ២-០ ហើយអ្នកចាត់ការ លោក Erik ten Hag ជឿជាក់ថាមានរឿងល្អជាច្រើនទៀតដែលនឹងត្រូវមក។

ការស៊ុតចូលនេះ គឺជាគ្រាប់បាល់ដំបូងរបស់ Ronaldo ក្នុងការប្រកួត Europa League ហើយបានជួយឲ្យ Manchester United ឈ្នះយ៉ាងកក់ក្ដៅក្នុងលទ្ធផល ២-០ ក្នុងទឹកដីរបស់ក្រុមនៅម៉ុលដាវ៉ាមួយនេះ ហើយវាក៏ជាគ្រាប់បាល់ដំបូងរបស់ CR7 សម្រាប់ក្លិប ក្នុងការប្រកួតចំនួន ៨ លើក ដោយបានទាត់ចូលចុងក្រោយ ទល់នឹង Brentford តាំងពីខែឧសភា។
ពិតជាមិនគួរឱ្យជឿ វាជាការចំណាយពេលដ៏យូរបំផុតដែលតារាសញ្ជាតិព័រទុយហ្គាល់ បានខកខានក្នុងការរកគ្រាប់បាល់ស៊ុតបញ្ចូលទីតាំងពីឆ្នាំ ២០០៦ ពេលដែលរូបគេបានលេងបាន ១០ ប្រកួត ដោយមិនអាចស៊ុតចូលឱ្យ United នៅចន្លោះខែមីនា និងឧសភា។ ចាប់តាំងពីពេលនោះមក CR7 ស៊ុតបញ្ចូលទីជាប់លាប់រហូត ហើយឥឡូវនេះខ្វះតែ ១ គ្រាប់ទៀតប៉ុណ្ណោះ (៦៩៩គ្រាប់) នឹងនាំឱ្យគេស៊ុតបញ្ចូលទីបាន ៧០០ គ្រាប់ក្នុងអាជីព។


Erik ten Hag អះអាងថា កីឡាករវ័យ ៣៧ ឆ្នាំរូបនេះ បានប្តេជ្ញាចិត្តចំពោះគម្រោងនៅ Old Trafford ហើយរំពឹងថាការទាត់ចូលនេះ នឹងបង្កើនទំនុកចិត្តដល់ Ronaldo។
Ten Hag បាននិយាយបន្ទាប់ពីការឈ្នះលើក្រុម Sheriff ថា «យើងអាចរំពឹងថាវានឹងបែបនេះ នៅពេលដែលអ្នកខកខានការចូលរួមប្រកួតត្រៀមមុនរដូវកាល (Pre-season) គាត់ត្រូវតែធ្វើការយ៉ាងលំបាក និងលះបង់ខ្លាំងដើម្បីទទួលបានកាយសម្បទាត្រឹមត្រូវ។ គាត់នឹងរកគ្រាប់បាល់បានកាន់តែច្រើន។ គាត់ពិតជាកាន់កៀកទៅហើយ នៅពេលដែលគាត់មានភាពរឹងមាំ គាត់នឹងរកគ្រាប់បាល់បានកាន់តែច្រើន។»
ខ្សែប្រយុទ្ធរូបនេះ ត្រូវបានគេនិយាយយ៉ាងច្រើនជាមួយនឹងការចង់ចាកចេញពី Man Utd នៅរដូវក្តៅនេះ ដោយសារតែចង់ទៅលេងនៅក្របខ័ណ្ឌ Champions League ប៉ុន្តែមិនអាចរកឃើញក្លិបដែលចង់បាន៕
ប្រភព៖ thesun.co.uk
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


