Connect with us

កីឡា

​មើល​​សមាជិក​​ក្រុម​ U23​ ជប៉ុន​​ត្រៀម​​ប៉ះ​​ U23 កម្ពុជា​​ស្អែក

បានផុស

នៅ

ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ (U23) នឹង​ប្រកួត​មិត្តភាព​អន្តរជាតិ​កម្តៅ​សាច់​ដុំ​ជា​មួយ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ជប៉ុន​អាយុ​ក្រុម​២៣​ឆ្នាំ​ វេលា​ម៉ោង​៧​យប់ ថ្ងៃ​ទី​២០ ខែ​កញ្ញា​នេះ​ នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ ផ្សាយ​ផ្ទាល់​ដោយ​ទូរទស្សន៍​ បាយ័ន និង BTV News។

តាម​ការផ្សាយ​របស់​សារព័ត៌មាន​ប៉ុន Gekisaka កាល​ពី​ថ្ងៃ​ទី​១២ ខែ​កញ្ញា​កន្លង​ទៅ​​នេះ​បង្ហាញ​ថា U23 ជប៉ុន​ដែល​ត្រៀម​ប្រកួត​ជា​មួយ​នឹង​ U23 កម្ពុជា​មិន​មែន​ជា​ក្រុម​ជម្រើស​ជាតិ U23 ជប៉ុន​សុទ្ធ​នោះ​ទេ។ ពួក​គេ​សុទ្ធ​តែ​​ជា​​កីឡាករ​ដែល​ជា​​និស្សិត​សាកល​វិទ្យាល័យ។

ក្រុម U23 ជប៉ុន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ពិត​ណាស់ ពួក​គេ​សុទ្ធ​តែ​និស្សិត​សាល​វិទ្យាល័យ​ចាប់​ពី​ឆ្នាំ​ទី​២​ដល់​ឆ្នាំ​ទី​៤ ប៉ុន្តែ​ពិនិត្យ​មើល​មែន​ទែន​ទៅ ពួក​គេ​ភាគ​ច្រើន​សុទ្ធ​តែ​មាន​ឈ្មោះ​នៅ​ក្នុង​ក្លឹប​អាជីព​ទាំង​ក្រុម​ខណ្ឌ​លីគ​កំពូល​ជប៉ុន និង​លីគ​លំដាប់​ទី​២។ តាម​ការ​គ្រោង​ទុក ពួក​គេ​នឹង​ចាប់​លេង​បាល់ទាត់​ជា​មួយ​ក្លឹប​អាជីព​នៅ​លីគ​កំពូល​ជប៉ុន បន្ទាប់​ពី​បញ្ចប់​ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ។ បច្ចុប្បន្ន​នេះ​ពួក​គេ​ជា​និស្សិត​​ដែល​កំពុង​សិក្សាជំនាញ​ផ្សេង​ៗ​ផង និង​កំពុងសិក្សា​ពី​បាល់ទាត់​ផង។

បើ​មើល​សមាសភាព​ផ្នែក​បម្រើ និង​ប្រយុទ្ធ ពួក​គេ​សុទ្ធ​តែ​មាន​ឈ្មោះ​នៅ​ក្លឹប​អាជីព​ធំ​ៗ​របស់លីគ​កំពូល​ជប៉ុន ដូច្នេះ​ការ​ប្រកួត​របស់ U23 កម្ពុជា​ស្អែក​នេះ​មិន​មែន​ជា​ការងាយ​ស្រួល និង​ពិត​ជា​ត្រូវ​ធ្វើ​ការ​ធ្ងន់។


អ្នក​ចាំទី

  • Masahiro Iida ជានិស្សិតឆ្នាំទី៤ របស់​​ក្លឹប Tokyo Verdy
  • Issei Mondo ជា​និស្សិតឆ្នាំទី៤
  • Norifumi Fukushi ជានិស្សិតឆ្នាំទី៣

ខ្សែ​ការពារ​

  • Okuda Hayato ​ជា​និស្សិតឆ្នាំទី​៣
  • Yamasaki Taichi ជា​និស្សិតឆ្នាំទី​៤ របស់​ក្លឹប Hiroshima
  • Aizawa Yuya ជានិស្សិតឆ្នាំទី៤
  • Yamada Yuto ជានិស្សិតឆ្នាំទី​៣
  • Oka Teppei ជានិស្សិតឆ្នាំទី៣​
  • Sekine heroki ជានិស្សិតឆ្នាំទី២​
  • Hayami Shuhei ជា​និស្សិតឆ្នាំទី៤
  • Miura Shota ជានិស្សិតឆ្នាំទី​៤ របស់​ក្លឹប Kofu

ខ្សែ​បម្រើ​

  • Onaiu Jouji ជា​និស្សិតឆ្នាំទី​៤ របស់​ក្លឹប Vegalta Sendai
  • Izumi Tooya ជានិស្សិតឆ្នាំទី​៤ របស់​ក្លឹប Vissel Kobe
  • Terayama Tsubasa ជា​និស្សិតឆ្នាំទី​៤ របស់​ក្លឹប FC Tokyo
  • Saito Sena ជា​និស្សិតឆ្នាំទី​៤ របស់​ក្លឹប Shimizu Spulse
  • Kumasawa Kazuki ​ជា​និស្សិតឆ្នាំទី​៤ របស់​ក្លឹប Kashiwa Reysol
  • Mazui Ken ​ជានិស្សិតឆ្នាំទី​៣ របស់​ក្លឹប Nagoya
  • Uemura Heroto ជា​និស្សិតឆ្នាំទី​៤ របស់​ក្លឹប Jubilo Iwata
  • Fujii Kaito និស្សិតឆ្នាំទី​២

ខ្សែ​ប្រយុទ្ធ​

  • Yamada Shin ជានិស្សិតឆ្នាំទី​៤ របស់​ក្លឹប Kawasaki F
  • Ochiai Riku ​ជានិស្សិតឆ្នាំទី​៤ របស់​ក្លឹប Kashiwa Reysol
  • Komori Heiro ជា​និស្សិតឆ្នាំទី​៤ របស់​ក្លឹប JEF United Chiba​

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា១ ម៉ោង មុន

ពិធី​បើក​ការ​ប្រកួត​តេក្វាន់ដូ ITF៖ ឯកឧត្ដម​ ហ៊ុន​ ម៉ានី កីឡាជាស្ពានដ៏សំខាន់ក្នុងការរក្សាទំនាក់ទំនង

ព័ត៌មានជាតិ១ ម៉ោង មុន

ភាគីថៃនៅខេត្តស្រះកែវ ស្នើសុំឱ្យមានការបើកច្រក​ព្រំដែនកម្ពុជា-ថៃមួយចំនួន​ឡើង​វិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

IDF៖ អ៊ីស្រាអែល​ជិត​សម្រេច​​គោលដៅ​គ្រប់គ្រង៧៥%នៃ​តំបន់​ហ្គាហ្សា

សេចក្ដីជូនដំណឹង២ ម៉ោង មុន

ពលរដ្ឋនៅខណ្ឌដង្កោម្នាក់ បាត់លិខិតផ្ទេរសិទ្ធិកាន់កាប់ដីធ្លី និងផ្ទះសម្បែងច្បាប់ដើម ហើយមិនទទួលខុសត្រូវចំពោះអ្នកដែលរើសបានយកទៅប្រើប្រាស់ខុសច្បាប់

ព័ត៌មានជាតិ៣ ម៉ោង មុន

អតីតទីប្រឹក្សាសម្តេចតេជោ ប្រតិកម្មចំពោះ​គ្រឹះស្ថានបោះពុម្ពថៃ (នគរណាខន)

Sokha Hotels

ព័ត៌មានពេញនិយម