សន្តិសុខសង្គម
ស្នងការខេត្តបាត់ដំបង ណែនាំនាយប៉ុស្តិ៍ទាំងអស់ ត្រូវទទួលខុសត្រូវមូលដ្ឋានខ្លួន គ្មានល្បែងសុីសង
លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានក្រើនរំលឹកដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវមានការទទួលខុសត្រូវទាំងស្រុងចំពោះថ្នាក់ដឹកនាំ ក្នុងករណីបើមូលដ្ឋានរបស់ខ្លួនកេីតមានករណីល្បែងស៊ីសងខុសច្បាប់ និងករណីគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ហេីយគ្មានវិធានការទប់ស្កាត់។

នៅសាលប្រជុំធំក្នុងបរិវេណស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២២ បានបើកកិច្ចប្រជុំផ្សព្វផ្សាយពីលទ្ធផល និងកិច្ចប្រតិបត្តិការរបស់កងកម្លាំងនគរបាលទូទាំងខេត្តបាត់ដំបង ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២២ និងផ្សព្វផ្សាយសេចក្តីសម្រេច លេខ ៦២សសរ ចុះថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាល ស្តីពីការបង្កេីតក្រុមការងារបង្រ្កាបល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ ក្រោមអធិបតីភាព ឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង។

ចូលរួមក្នុងកិច្ចប្រជុំនេះមាន លោក លោកស្រីស្នងការរង អនុប្រធានផែន លោកនាយការិយាល័យជំនាញចំណុះស្នងការដ្ឋាន លោក អធិការ នគរបាលក្រុង ស្រុក លោកមេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោក និងនាយប៉ុស្តិ៍នគរបាលរដ្ឋបាល ក្នុងខេត្តបាត់ដំបង ទាំងមូល។

ក្នុងកិច្ចប្រជុំនេះលោកឧត្តមសេនីយ៍ទោ សាត គឹមសាន បានបញ្ជាក់ហេីយបញ្ជាក់ទៀតថា ចាប់ពីពេលនេះតទៅ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ ត្រូវមានការទទួលខុសត្រូវទាំងស្រុងចំពោះថ្នាក់ដឹកនាំ ក្នុងករណីដែលមូលដ្ឋានរបស់ខ្លួនកេីតមានករណីល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ និងករណីគ្រឿងញៀនខុសច្បាប់គ្រប់ប្រភេទ ហេីយនាយប៉ុស្តិ៍ទាំងនោះគ្មានចំណាត់ការលេីបញ្ហានេះ។

ការដាក់ផែនការយ៉ាងតឹងរឹងនេះ ក្រោយពីមានបទបញ្ជាយ៉ាងក្តៅគគុកពីប្រមុខនៃរាជរដ្ឋាភិបាល ព្រោះល្បែងសុីសង ជាប្រភពនៃការជួញដូរមនុស្ស និងជាដើមចមនៃអំពើចោរកម្ម៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


