Connect with us

ព័ត៌មានជាតិ

ភាគីនិយោជក ស្នើឲ្យបង្កើនគុណភាពបណ្តុះបណ្តាល លើវិស័យកាត់ដេរឲ្យកាន់តែមានកម្រិតខ្ពស់

បានផុស

នៅ

ភាគីនិយោជក បានស្នើឲ្យរាជរដ្ឋាភិបាលបង្កើនគុណភាពបណ្តុះបណ្តាល លើវិស័យកាត់ដេរឲ្យកាន់​តែមានកម្រិតខ្ពស់ ថែម ដើម្បីឲ្យកម្ពុជាមានសមត្ថភាពពេញលេញ ក្នុងការប្រកួតប្រជែងជាមួយបណ្តា​ប្រទេសផ្សេងៗទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី ២១ ខែកញ្ញានេះ ឧកញ៉ា ណាង សុធី ភាគីតំណាងឲ្យភាគីនិយោជក បានគាំទ្រការដំឡើងប្រាក់ឈ្មួលកម្មករ-និយោជិតផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ ២០២៣ កើនឡើងដល់ ២០០ដុល្លារអាមេរិក។

លោកបានបន្តថា «ជារួមនិយោជកយើងទទួលដោយរីករាយ ព្រោះជាច្បាប់ដែលកំណត់ដោយត្រីភាគីតែសង្ឃឹមថា រដ្ឋា ភិបាលនឹងបង្កើនគុណភាពបណ្តុះបណ្តាល លើវិស័យកាត់ដេរឲ្យកាន់តែមានកម្រិតខ្ពស់ ពីព្រោះយើងរង់ចាំទទួលការបញ្ជាទិញ ដែលមានតម្លៃខ្ពស់ហើយមួយទៀត ស្ថាប័នផ្សេងៗដូចជា ការដឹកជញ្ញូន និងកំពង់ផែជាដើមសុំឲ្យសម្រួលតម្លៃ ដើម្បីប្រកួតប្រជែងជាមួយប្រទេសគេ»។

ចំណែកលោក កាំង ម៉ូនីកា អគ្គលេខាធិការរងសមាគមរោងចក្រកាត់ដេរនៅកម្ពុជា បានសម្តែងនូវការព្រួយបារម្ភ ពីការដំឡើងប្រាក់ឈ្មួលកម្មករ រហូតដល់ទៅ ២០០ដុល្លារ សម្រាប់ឆ្នាំ ២០២៣នេះព្រោះថា តួលេខនេះវាស្មើនឹងតំបន់ខ្ពស់បំផុតនៅប្រទេសវៀតណាម ដែលមានផលិតភាពខ្ពស់ដែរ។ ប៉ុន្តែនៅកម្ពុជាផលិតភាព នូវមានកម្រិតទាបនៅឡើយ។

លោកបានបន្តទៀតថា «អ្វីដែលយើងអាចប្រកួតប្រជែងជាមួយប្រទេសផ្សេងបាន គឺការអនុគ្រោះផ្នែកពាណិជ្ជកម្មជាចំណុចដ៏ធំដែលអាចជួយយើង។ ប៉ុន្តែយើងត្រូវត្រៀមខ្លួនជិតចាកចេញពីប្រទេស​ មានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ នាពេលខាងមុខនេះ យើងបាត់បង់ការអនុគ្រោះផ្នែកពាណិជ្ជកម្ម ពេលនោះហើយធ្វើឲ្យយើងបាត់បង់ការប្រកួតប្រជែង»។

សូមជម្រាបថា កិច្ចប្រជុំក្រុមប្រឹក្សាប្រាក់ឈ្នួលអប្បបរមា នៅព្រឹកថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២២នេះ បានសម្រេចដំឡើងប្រាក់ឈ្មួលកម្មករចំនួន ១៩៨ដុល្លារ។ ប៉ុន្តែសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជួយឧបត្ថម្ភបន្ថែមចំនួន ២ដុល្លារបន្ថែមទៀត ធ្វើឲ្យប្រាក់ឈ្នួលរបស់កម្មករ-និយោជិតកើនឡើងដល់ ២០០ដុល្លារ។

ប៉ុន្តែបើបូកនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀត ដូចជា៖ ប្រាក់សោហ៊ុយធ្វើដំណើរ និងស្នាក់នៅចំនួន ៧ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់រង្វាន់ធ្វើការទៀងទាត់ចំនួន ១០ដុល្លារអាមេរិកក្នុងមួយខែ ប្រាក់ថ្លៃបាយ សម្រាប់ការធ្វើការងារបន្ថែមម៉ោងដោយស្ម័គ្រចិត្តចំនួន ២,០០០រៀលក្នុងមួយថ្ងៃ ឬការទទួលបានបាយមួយពេលដោយឥតគិតថ្លៃ និងប្រាក់រង្វាន់អតីតភាពការងារចាប់ពី ២ទៅ ១១ដុល្លារអាមេរិកក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ដែលបានធ្វើការចាប់ពីឆ្នាំទី ២ដល់ឆ្នាំទី ១១។ ដូចនេះ ជាមធ្យមកម្មករ-និយោជិតម្នាក់ៗ នឹងទទួលបានប្រាក់បៀវត្សយ៉ាងតិចចំនួនពី ២១៧ ដល់២៣២ដុល្លារអាមេរិកក្នុងមួយខែ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

នាយក​សាលា ហ៊ុន សែន ជម្ពូវ័ន​ហាម​ដាច់ខាត​មិន​ឱ្យ​លក់ ឬ ពិសា​គ្រឿងស្រវឹង​ក្នុង​ពិធី​សង្ក្រាន្ត

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងសុខាភិបាល ៖ មន្ទីរពេទ្យ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​កសាង​សមត្ថភាព​និង​ពង្រឹងក្រម​សីលធម៌​វិជ្ជាជីវៈ

ព័ត៌មានជាតិ៧ ម៉ោង មុន

វិថី​អាហារ​ដែល​មាន​រចនាបថ​ខ្មែរ​រួម​នឹង​ការ​បង្ហាញ​ពី​វប្បធម៌​ប្រពៃណី​ជាតិ​ និង​លេច​រូប​រាង​ចំ​កណ្តាល​ក្រុងកំពត

ព័ត៌មានជាតិ៧ ម៉ោង មុន

សហជីព ៖ ការកេងចំណេញនយោបាយពីការដំឡើងពន្ធអាមេរិក គឺ​ជា​ចរិត​នយោបាយ​ដ៏ខ្មៅកខ្វក់​របស់​ក្រុម​ប្រឆាំង

សេដ្ឋកិច្ច៨ ម៉ោង មុន

កម្ពុជានឹងទម្លាក់ពន្ធនាំចូលទំនិញអាមេរិក ១៩ ប្រភេទ មកត្រឹម ៥%

Sokha Hotels

ព័ត៌មានពេញនិយម