ព័ត៌មានជាតិ
អ្នកនាំពាក្យការងារ អំពាវនាវកម្មករ-និយោជក បង្កើនការប្រុងប្រយ័ត្នចំពោះអគ្គិភ័យ នារដូវរំហើយនេះ
លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានធ្វើការអំពាវនាវដល់កម្មករ-និយោជិត និងនិយោជក ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះអគ្គិភ័យក្នុងរដូវរំហើយនេះ ដើម្បីចៀសវាងនាំឱ្យខាតបង់ទ្រព្យសម្បត្តិដែលបង្កឡើងដោយអគ្គិភ័យជាយថាហេតុ។

លោក កត្តា អ៊ន បានមានប្រសាសន៍នៅរសៀលថ្ងៃទី ២២ វិច្ឆិកា នេះថា «ជាអនុសាសន៍ក្នុងរដូវរំហើយនេះ ខ្ញុំសូមឱ្យនិយោជក ត្រូវត្រួតពិនិត្យប្រព័ន្ធភ្លើង ប្រភពភ្លើង សម្ភារៈ ក៏ដូចជាប្រភព នៃឧស្ម័នផ្សេងៗ ដើម្បីធានាបច្ចេកទេសឱ្យបានត្រឹមត្រូវក្នុងការថែទាំ ដើម្បីចៀសវាងអគ្គិភ័យណាមួយកើតឡើង។ ចំណែកកម្មករ-និយោជិត ក៏ត្រូវត្រួតពិនិត្យប្រព័ន្ធភ្លើង ប្រព័ន្ធឧស្ម័នផ្សេងៗ ដែលខ្លួនទទួលបន្ទុកដោយយកចិត្តទុកដាក់ ហើយប្រសិនបើសង្ស័យចំណុចណាមួយដែលមានបញ្ហា សូមរាយការណ៍ទៅនិយោជក ដើម្បីឱ្យអ្នកជំនាញ ឬ អ្នកបច្ចេកទេស មកត្រួតពិនិត្យឱ្យបានច្បាស់លាស់ ចៀសវាងការកើតឡើងអគ្គិភ័យ»។
លោក កត្តា អ៊ន បានបន្តថា ក្នុងករណីមានអគ្គិភ័យកើតឡើង ត្រូវជម្លៀសកម្មករ-និយោជិត និងអនុវត្តតាមការណែនាំក្នុងការបង្ការអគ្គិភ័យដូចជា ពន្លត់ភ្លើងតាមបច្ចេកទេស ការបាញ់បំពង់ពន្លត់អគ្គិភ័យ បាញ់ទឹក និងនាំកម្មករ-និយោជិត ចាកចេញពីអគារទៅរកកន្លែងសុវត្ថិភាព។

បើតាម លោកឧត្ដមសេនីយ៍ឯក នេត វាន់ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ធ្លាប់បានបញ្ជាក់ឱ្យដឹងថា ដើមចមដែលនាំឱ្យមានគ្រោះអគ្គិភ័យកើតឡើង បណ្ដាលមកពីការឆ្លងចរន្តអគ្គិសនីចំនួន ៤១,៥៥ ភាគរយ ប្រើប្រាស់ភ្លើងចំនួន ៣៨,២៤ ភាគរយ និងក្ដាប់មិនបានចំនួន ២០,២១ ភាគរយ។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឱ្យដឹងថា ចាប់ពីខែមករា រហូតដល់ ខែតុលា ឆ្នាំ ២០២៤ គ្រោះអគ្គិភ័យបានកើតឡើងចំនួន ៦៥៩ លើក នៅទូទាំងប្រទេស បណ្តាលឱ្យឆេះផ្ទះចំនួន ៧២៥ ខ្នង តូបផ្សារ ១២២ តូប ឃ្លាំងទំនិញចំនួន ២០ កន្លែង រោងចក្រសិប្បកម្មចំនួន ២១ កន្លែង អគាររដ្ឋបាល ១៨ កន្លែង បង្កឱ្យស្លាប់មនុស្សចំនួន ១៥ នាក់ និងរបួសចំនួន ៤៨ នាក់៕
អត្ថបទ ៖ សំអឿន



-
ព័ត៌មានជាតិ៧ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


