ជីវិតកម្សាន្ដ
មហាជនរិះគន់កប់មាត់ ក្រោយម្ដាយ Tangmo ព្រមទទួលសំណងជាង ៥ម៉ឺនដុល្លារពីជនសង្ស័យ
សាធារណជនថៃប្រតិកម្មខ្លាំងៗទៅលើម្ដាយរបស់ Tangmo អ្នកស្រី Panida Sirayuthyothin ក្រោយពេលគាត់ព្រមទទួលសំណងជាង ៥ម៉ឺនដុល្លារពីជនសង្ស័យទាំង ៦នាក់ នៅក្នុងរឿងក្ដីស្លាប់របស់កូនស្រី។

កាលពីខែមេសា ឆ្នាំ២០២២ កន្លងទៅ មនុស្សចំនួន ៦នាក់ ត្រូវបានចោទប្រកាន់ពីបទជាប់ពាក់ព័ន្ធនឹងករណីស្លាប់របស់ Tangmo ដែលធ្វើឱ្យពួកគេបានចុះឡើងៗតុលាការមិនឈប់។ លុះមកដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២២ មនុស្សទាំង ៦នាក់នោះ បានមកកាន់តុលាការម្ដងទៀត ដោយមានវត្តមានម្តាយរបស់ Tangmo ដើម្បីចរចាប្រគល់សំណងពាក់ព័ន្ធនឹងការស្លាប់របស់នាង។

បណ្ដាញសារព័ត៌មានរបស់ថៃ បានឱ្យដឹងថា ម្តាយ Tangmo បានព្រមទទួលសំណងចំនួន ២លានបាត (ប្រហែល ៥៣ ០០០ដុល្លារអាមេរិក) នៅមុខតុលាការ ពីជនសង្ស័យទាំង ៦នាក់។ លើសពីនេះ អ្នកស្រី Panida Sirayuthyothin នឹងទទួលប្រាក់ចំនួន ៣ម៉ឺនបាត (ប្រហែល ៨០០ដុល្លារអាមេរិក) ក្នុងមួយខែ ក្នុងរយៈពេល ២០ឆ្នាំ។ មិនតែប៉ុណ្ណោះ Sand និង Gatick ដែលស្ថិតក្នុងចំណោមជនសង្ស័យ ថែមទាំងប្រគល់ក្រវិលពេជ្រមួយគូឱ្យគាត់ទៀតផង។

ក្រោយដឹងរឿងនេះ សាធារណជនរាប់សិបនាក់បានពន្លះអ្នកស្រី Panida Sirayuthyothin ខ្លាំងៗថា គាត់ជាមនុស្សចង់បានតែទ្រព្យ ដោយមិនគិតរកយុត្តិធម៌ឱ្យកូន ស្របពេលដែលអ្នកខ្លះទៀតថា គាត់ទំនងមិនមែនជាម្ដាយបង្កើតរបស់ Tangmo នោះទេ ទើបដាច់ចិត្តធ្វើបែបនេះ៕
ប្រែសម្រួល៖ សន្យា
ចុចអាន៖ ការស៊ើបអង្កេតរឿងក្ដី Tangmo ឈានដល់ទីបញ្ចប់ មនុស្ស ៦នាក់ត្រូវចោទប្រកាន់
ចុចអាន៖ បញ្ហាចម្រូងចម្រាសរវាងស្ថាបនិក Miss Grand និងបវរកញ្ញា Engfa ឈានដល់ទីបញ្ចប់
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


