សន្តិសុខសង្គម
មន្ត្រីជាន់ខ្ពស់មហាផ្ទៃយកខេត្តព្រះសីហនុធ្វើជាគំរូក្នុងការបោសសំអាតល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃយកខេត្តព្រះសីហនុធ្វើជាគំរូក្នុងការបោសសំអាតល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទខណៈអាជ្ញាធរខេត្តព្រះសីហនុបានចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ចំនួន ៥កន្លែង ហើយរកឃើញជនបរទេសចម្រុះជាតិសាសន៍។

លោក សុខ ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទលើកឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ស្តីពីការបង្ក្រាបការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ ប្រភេទនៅខេត្តព្រះសីហនុនៅថ្ងៃទី ៣០ ខែកញ្ញាថា បទបញ្ជារបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងការចុះអនុវត្តកិច្ចការបញ្ឈប់សកម្មភាពល្បែងស៊ីសងអត់មានច្បាប់ និងស្វែងរកបទល្មើសបើសិនជាមាននៅទីតាំងក្នុងភូមិសាស្ត្រ ខេត្តព្រះសីហនុនេះមានដូចជា បទល្មើសជួញដូរមនុស្ស បទល្មើសសម្អាតប្រាក់ ល្បែងស៊ីសងខុស ច្បាប់ជាដើម។
បើតាមលោក សុខ ផល បទល្មើសល្បែងស៊ីសងខុសច្បាប់សម្តេចក្រឡាហោ បានប្រកាសកាលពីសប្តាហ៍មុនហើយ សុំឱ្យម្ចាស់ទីតាំងបញ្ឈប់ដោយខ្លួនឯងមកដល់ឥឡូវនេះមានរយៈពេល៨ថ្ងៃយើងពិនិត្យឃើញថា ទីតាំងខ្លះបានឈប់ជាទូទៅកន្លែងជាច្រើនត្រូវបានបញ្ឈប់ដោយខ្លួនឯងជាច្រើនហើយ ក៏ប៉ុន្តែនៅមានសេសសល់ទីតាំងតិចតួចមិនទាន់បញ្ឈប់។

លោក សុខ ផល បានសង្កត់ធ្ងន់ពីការឯកភាពគ្នា គឺបោសសម្អាតបន្ថែម ដើម្បីបញ្ឈប់ជាគំរូនៅលើទឹកដីខេត្តព្រះសីហនុ។
លោក សុខ ផល បានបញ្ជាក់ថា ភារកិច្ចមានពីរដែលយើងអនុវត្ត ១.មានទីតាំងនៅ មូលដ្ឋានភូមិ ឃុំ ស្រុក តាមពិតអាជ្ញាធរមូលដ្ឋានបានបោសសម្អាតច្រើនហើយ បើនៅសេសសល់ គឺតិចតួចអាជ្ញាធរបែងចែកភារកិច្ចរបស់ក្រសួងមហាផ្ទៃ បន្តបោសសម្អាតនៅក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ក៏ដូចបណ្តាខេត្តផ្សេងៗទៀតផងដែរ។ ទី២.ចំពោះ ទីតាំងផ្សេងទៀតដែលមានការសង្ស័យមានការបើកល្បែងខុសច្បាប់ស្ថិតនៅលើអាជ្ញាប័ណ្ណរបស់ ក្រសួងហិរញ្ញវត្ថុ យើងនឹងទុកពេលពិនិត្យក្រោយសំដៅពិនិត្យលើអាជ្ញាប័ណ្ណដែលមានប្រសិទ្ធិភាពឬអស់សុពលភាពអាជ្ញាប័ណ្ណ យើងអត់ទាន់ចុះត្រួតពិនិត្យទុកពេលក្រោយ។
សូមបញ្ជាក់ថា ក្រោយទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល និងសម្តេចក្រឡាហោម ស ខេង ក្រុមការងារក្រសួងមហាផ្ទៃ សហការជាមួយអាជ្ញាធរខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងល្បែងខុសច្បាប់ ចំនួន ៥កន្លែងនៅក្នុងក្រុងព្រះសីហនុ និងបានរកឃើញជនបរទេសចម្រុះជាតិសាសន៍៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


