កីឡា
គ្រូព្រះខ័នរាជស្វាយរៀង បកស្រាយការរកគ្រាប់បាល់បានតិច នាប៉ុន្មានប្រកួតចុងក្រោយ
ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង នាប៉ុន្មានប្រកួតចុងក្រោយនេះ ហាក់រកគ្រាប់បាល់បានតិចគ្រាប់ក្នុងការប្រកួតនីមួយៗ ខណៈលោក Conor Nestor បានបង្ហើបឱ្យដឹងពីមូលហេតុ នៅមុនការជួបប្រកួតបន្តទៀតជាមួយ ក្លិបណាហ្គាវើលដ៍ នៅល្ងាចនេះនៃសប្ដាហ៍ទី១៩ លីគកំពូលកម្ពុជា។
ការរកគ្រាប់បាល់បានតិច គឺក្រោយការប្រកួតទល់នឹង សមាគមកីឡាបាល់ទាត់កងយោថពលខេមរភូមិន្ទ (ទ័ព) កាលពីសប្ដាហ៍មុន ដោយយកឈ្នះត្រឹម ០-១ ខណៈមុននឹងទៀតករបាន តែ ២គ្រាប់ក្នុងចំណោម ៣ប្រកួតចុងក្រោយទល់នឹងក្រុមនៅតំបន់ Top 4។
លោក Conor Nestor បាននិយាយដូច្នេះថា៖ «ទាក់ទងទៅនឹងការរកគ្រាប់បាល់បានតិច តែអ្វីដែលសំខាន់គឺយើងទទួលបានពិន្ទុច្រើន គ្រាប់បាល់សងច្រើន ខ្ញុំឃើញថាយើងធ្វើបានល្អ របៀបដែលរកគ្រាប់តិចពិតហើយ តើយើងរក្សាសំណាញ់ទីបាន? ពិតហើយ! គ្រាប់បាល់ធ្វើឲ្យយើងឈ្នះការប្រកួត ហើយរក្សាសំណាញ់ទីជួយឲ្យយើងឈ្នះពាន ខ្ញុំរីករាយចំពោះការឈ្នះ ១ទល់នឹង០ ទោះវាមិនមែនជាទម្រង់លេងដ៏ល្អមួយ តែដូចខ្ញុំនិយាយអញ្ចឹងអ្នកដែលរិះគន់ចំពោះការរកគ្រាប់បាល់របស់យើង ហាក់ដូចជាយើងមានកីឡាករតែ ៥,៦នាក់អញ្ចឹង។»

«ក្នុងនាមខ្ញុំជាគ្រូបង្វឹក គឺខ្ញុំរីករាយចំពោះកូនក្រុម ហើយខ្ញុំដឹងច្បាស់ពីភាពខ្លាំងរបស់គូប្រកួតមានកម្រិតប៉ុណ្ណា មិនមានន័យថាយើងស៊ុតបញ្ចូលទីបានច្រើនប៉ុណ្ណានៅជើងទី១ វាគ្មានន័យអីចំពោះជើងទី២ ទី៣ ឡើយ ដូចខ្ញុំបានឃើញកាលដែល Man United ប៉ះជាមួយ Man City ថ្ងៃមុនអញ្ចឹង មានអ្នកគាំទ្រ United ជាច្រើនភ្ញាក់ផ្អើលចំពោះការធ្លាយគ្រាប់បាល់ នៅក្នុងបាល់ទាត់គឺមិនប្រាកដនោះទេ មិនមែនមានន័យថា ថ្ងៃនេះអ្នកឈ្នះ ៤ទល់នឹង០ ហើយប្រកួតក្រោយអ្នកនឹងឈ្នះគេ ៤ទល់នឹង០ ទៀតនោះឡើយ ចំពោះការដែលប៉ះទ័ព ខ្ញុំពេញចិត្តមែនទែនដែលយើងរកបាន ៧ពិន្ទុពីពួកគេ បឹងកេតរកបាន៦ពិន្ទុ វិសាខារកបានបីពិន្ទុ ក្រោនរកបាន ៤ពិន្ទុ គ្មានក្រុមណានៅក្នុងកំពូលតារាងទាំង ៤រកពិន្ទុពីទ័ពច្រើនជាងយើងឡើយ តែថាពួកយើង អាចរកគ្រាប់បាល់ច្រើនទៀតទេពិតណាស់ ក៏ប៉ុន្តែនិយាយបែបនោះហាក់ដូចជាខ្វះការគោរពចំពោះក្រុមទាំងមូលដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំង។» គ្រូបង្វឹកសញ្ជាតិអៀរឡង់ខាងជើង សង្កត់ធ្ងន់បន្ថែម។
នៅល្ងាចនេះ នាវេលាម៉ោង ៦:៣០នាទីយប់ ព្រះខ័នរាជស្វាយរៀង នឹងបើកទ្វារកីឡដ្ឋានខេត្តស្វាយរៀង ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ ណាហ្គាវើលដ៍ ដែលការប្រកួតនឹងផ្សាយផ្ទាល់នៅលើហ្វេសប៊ុកផេក “កម្ពុជាថ្មី – Kampuchea Thmey Daily” ស្របពេលដែល លោក Conor Nestor ក៏បាននិយាយពីការប្រកួតនេះផងដែរ។
លោក Conor Nestor បានឱ្យដឹងដូច្នេះថា ៖«ជាការប្រកួដ៏ពិបាកមួយ ដែលកាលពីមុនពួកគេទទួលបានការពិន័យជាច្រើន ហើយការសម្រេចបែបនេះបង្ករផលវិបាកជាច្រើនចំពោះពួកគេ ប៉ុន្តែឥឡូវនេះកីឡាករដែលជាប់ពិន័យទាំងនោះបានត្រឡប់មកវិញហើយ ដែលនឹងធ្វើអោយការប្រកួតនេះនឹងតានតឹងខ្លាំង។»

គួររំលឹកថា កាលពីជើងទី១ ព្រះខ័នរាជស្វាយរៀង បានស្មើជាមួយណាហ្គាវើលដ៍ ១-១ នៅកីឡដ្ឋានខេត្តស្វាយរៀង ហើយជើងទី២ ព្រះខ័នរាជស្វាយរៀង បានយកឈ្នះ ណាហ្គាវើលដ៍ ០-១ ខណៈការប្រកួតល្ងាចនេះ អាចជាការជួបគ្នាលើកចុងក្រោយក្នុងរដូវកាលនេះ ដ្បិតណាហ្គាវើលដ៍ នឹងអស់ឱកាសឡើងទៅតំបន់ Top 4 ករណីបើចាញ់ ព្រះខ័នរាជស្វាយរៀង ហើយ ភ្នំពេញក្រោន យកឈ្នះ គីរីវង់សុខសែនជ័យ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


