ព័ត៌មានអន្ដរជាតិ
ទីបំផុត អាចម៍ផ្កាយដែលយានអង្គការ ណាសា ហោះបុក បង្វែរផ្លូវក្នុងលំហហើយ (មានវីដេអូ)
អង្គការណាសាបាននិយាយថា ពេលនេះអាចម៍ផ្កាយឈ្មោះ Dimorphos បានបង្វែរផ្លូវក្នុងលំហហើយ បន្ទាប់ពីយាន DART បានហោះបំបុកកាលពីថ្ងៃទី ២៦ ខែកញ្ញាកន្លងទៅ ហើយវាក៏ជាជោគជ័យមួយក្នុងការជួយសង្គ្រោះភពផែនដីពីការវាយប្រហារដោយអាចម៍ផ្កាយនាពេលអនាគតផងដែរ ។

ប្រធានអង្គការណាសាលោក Bill Nelson បាននិយាយថា យាន DART ដែលបានហោះបំបុកអាចម៍ផ្កាយ Dimorphos កាលពីខែកញ្ញា បានរុញអាចម៍ផ្កាយមួយនេះចូលទៅក្នុងគន្លងតូចជាងមុននៅជុំវិញអាចម៍ផ្កាយ Didymos ដែលជាអាចម៍ផ្កាយធំជាងនៅក្នុងប្រព័ន្ធ ។
លោក Nelson បាននិយាយទៀតថា “យាន DART បានកាត់បន្ថយគន្លង ១១ ម៉ោង និង ៥៥ នាទីទៅ ១១ ម៉ោង និង ២៣ នាទី ដោយបង្កើនល្បឿនគន្លងគោចររបស់អាចម៍ផ្កាយ Dimorphos ត្រឹម ៣២ នាទីប៉ុណ្ណោះ ពោលលើសពីការរំពឹងទុករបស់អង្គការណាសាដែលមានរយៈពេល ១០ នាទី” ។

គួររំឭកថា យានអវកាស DART បានធ្វើដំណើរទៅដល់គោលដៅអាចម៍ផ្កាយ Dimorphos ចាប់តាំងពីការបាញ់បង្ហោះក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ មក ហើយវាបានទៅដល់គោលដៅរបស់ខ្លួនក្នុងល្បឿនប្រហែល ២១,៥៩៩ គីឡូម៉ែត្រក្នុងមួយម៉ោង ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ យានអវកាសអង្គការ ណាសា ហោះបំបុកអាចម៍ផ្កាយ ទទួលជោគជ័យ (មានវីដេអូ)
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


