ព័ត៌មានអន្ដរជាតិ
ថ្ងៃដំបូង Elon Musk កើបលុយពីការលក់ទឹកអប់បានជាង ១ លានដុល្លារ
ត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ ទឹកអប់របស់លោក Elon Musk ម៉ាក Burnt Hair លក់អស់ជាង ១ ម៉ឺនដប និងកើបលុបបានប្រមាណ ១ លានដុល្លារក្នុងថ្ងៃចាប់ផ្តើមលក់ដំបូង ។

មហាសេដ្ឋីរូបនេះបានបង្ហោះលើបណ្ដាញ Twitter របស់លោកថា “ទឹកអប់ម៉ាក Burnt Hair លក់អស់ ១០,០០០ ដបហើយ!” ។ មិនតែប៉ុណ្ណោះ លោកថែមទាំងលេងសើចលើបណ្តាញ Twitter ថា “លោកមិនអាចរង់ចាំបានឡើយលើការបង្ហោះពីចំណូលលក់បានជាង ១ លានដុល្លារនៅលើបណ្តាញសង្គម” ។
ទន្ទឹមនោះ មិនត្រឹមតែបង្កើតជំនួញថ្មីមួយនេះឡើយ លោក Elon Musk ក៏ជាអ្នកតំណាង (Brand ambassador) ទឹកអប់របស់លោកផ្ទាល់តែម្តងផងដែរ ។

ចំពោះការទិញទឹកអប់ម៉ាក Burnt Hair របស់ Elon Musk, អតិថិជន អាចបញ្ជាទិញបានតាមអនឡាញដោយក្នុងមួយដបតម្លៃ ១០០ ដុល្លារ ដោយគិតពន្ធ និងតម្លៃដឹកជញ្ជូនរួចជាស្រេច ប៉ុន្តែសម្រាប់តែអតិថិជននៅអាមេរិកប៉ុណ្ណោះ ។ ដោយឡែក សម្រាប់អតិថិជន នៅតាមបណ្តាប្រទេស ផ្សេងៗ គឺត្រូវបង់តម្លៃបន្ថែមលើសេវាបង់ពន្ធ និងដឹកជញ្ជូន ៕
ប្រែសម្រួលដោយ ៖ នាង រតនៈ
ប្រភព ៖ The Street
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


