Connect with us

ព័ត៌មានអន្ដរជាតិ

មេបក្សកាន់អំណាច កូរ៉េខាងត្បូង ថា “គ្រាប់បែកនុយក្លេអ៊ែរ កូរ៉េខាងជើង អាចធ្លាក់លើក្បាលយើងគ្រប់ពេល”

បានផុស

នៅ

មេដឹកនាំគណបក្សកាន់អំណាចកូរ៉េខាងត្បូងលោក Chung Jin-suk បានព្រមានកាលពីថ្ងៃពុធថា “កូរ៉េខាងជើងអាចបន្តទៅមុខទៀតប្រឆាំងនឹងទីក្រុងសេអ៊ូល ហើយគ្រាប់បែកនុយក្លេអ៊ែរអាចធ្លាក់លើក្បាលរបស់យើងគ្រប់ពេលវេលា” ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chung ក៏បានអំពាវនាវឲ្យលុបចោលកិច្ចព្រមព្រៀងយោធាជាមួយទីក្រុងព្យុងយ៉ាង រួមទាំងកិច្ចព្រមព្រៀងយោធាអន្តរកូរ៉េឆ្នាំ ១៩៩១ និង ២០១៨ ក៏ដូចជាសេចក្តីថ្លែងការណ៍រួមស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងដែរ ប្រសិនបើកូរ៉េខាងជើងអនុវត្តការសាកល្បងនុយក្លេអ៊ែរលើកទី ៧ របស់ខ្លួន ។

លោក Chung បាននិយាយនៅលើការបង្ហោះ Facebook របស់ខ្លួនថា “មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានបង្ហាញអង្គភាពប្រតិបត្តិការនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់កូរ៉េខាងជើងកាលពីថ្ងៃទី ១០ ខែតុលា ដែលជាខួបនៃការបង្កើតគណបក្សពលករ ហើយគោលដៅរបស់ទីក្រុងព្យុងយ៉ាងគឺព្រលានយន្តហោះ និងកំពង់ផែនៃកូរ៉េខាងត្បូង ។

សេចក្តីថ្លែងការណ៍របស់មេដឹកនាំគណបក្សអំណាចប្រជាជន (PP) ដែលកំពុងកាន់អំណាចបានធ្វើឡើង បន្ទាប់ពីការព្រមានរបស់លោកប្រធានាធិបតី Yoon Suk-yeol កាលពីថ្ងៃអង្គារថា ប្រទេសកូរ៉េខាងជើងកំពុងគំរាមកំហែងដល់ពិភពលោកដោយការអភិវឌ្ឍ និងជំរុញអាវុធនុយក្លេអ៊ែររបស់ខ្លួនជាបន្តបន្ទាប់ ។

កាលពីថ្ងៃចន្ទ ប្រទេសកូរ៉េខាងជើងបាននិយាយថា ការសាកល្បងកាំជ្រួចមីស៊ីលនាពេលថ្មីៗនេះ គឺជាផ្នែកនៃសមយុទ្ធ “នុយក្លេអ៊ែរយុទ្ធសាស្ត្រ” រយៈពេល ២ សប្តាហ៍របស់ខ្លួន ដើម្បីត្រាប់តាមការវាយប្រហារលើកូរ៉េខាងត្បូងដោយអាវុធនុយក្លេអ៊ែរ ។

គួរបញ្ជាក់ថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េបានកើនឡើងក្នុងឆ្នាំ ២០២០ នៅពេលដែលកូរ៉េខាងជើងបានវាយប្រហារ និងបំផ្ទុះការិយាល័យទំនាក់ទំនងអន្តរកូរ៉េនៅតាមព្រំដែន ។ ភ្លាមៗនោះទីក្រុង​សេអ៊ូល​បាន​គំរាម​ឆ្លើយ​តប​យ៉ាង​ខ្លាំង ​ប្រសិន​បើ​ក្រុង​ព្យុងយ៉ាងធ្វើ​ឲ្យ​ស្ថានការណ៍​កាន់តែ​អាក្រក់​ទៅ​ទៀត ។ ទោះជាយ៉ាងណាក៏ដោយ ភាពតានតឹងបានកើនឡើងបន្ថែមទៀតនាពេលថ្មីៗនេះ បន្ទាប់ពីទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោនបានធ្វើសមយុទ្ធយោធារួមគ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ កូរ៉េ​ខាង​ជើង​ ​បាញ់មីស៊ីលរយៈចម្ងាយឆ្ងាយ ​ដែល​អាច​ផ្ទុក​អាវុធ​នុយក្លេអ៊ែរ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ២១ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ២០ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ២១ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម