នយោបាយ
បច្ចុប្បន្នមានគណបក្សនយោបាយចំនួន ៤៥ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ
គិតត្រឹមខែកញ្ញា ឆ្នាំ ២០២២នេះ មានគណបក្សនយោបាយចំនួន ៤៥ បានចុះបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ នេះបើតាមការឲ្យដឹងពីលោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ។

លោក ខៀវ សុភ័គ មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងមហាផ្ទៃ” នាព្រឹកថ្ងៃទី ១៤ ខែតុលានេះថា ចាប់ពីឆ្នាំ ២០១៨ ដល់ឆ្នាំ ២០២២នេះ ក្រសួងមហាផ្ទៃ បានសម្រេចអនុញ្ញាតឲ្យបង្កើតគណបក្សនយោបាយចំនួន ៩ និងចុះឈ្មោះក្នុងបញ្ជីគណបក្សចំនួន ១៧ ហើយលុបឈ្មោះចេញពីបញ្ជីបគណបក្សនយោបាយចំនួន ៨។

ជាមួយគ្នានេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ ក៏បានឲ្យដឹងដែរថា ក្នុងការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី ៥កន្លងទៅនេះ មានគណបក្សនយោបាយ ចូលរួមប្រកួតប្រជែងរហូតដល់ទៅ ១៧គណបក្ស។ ក្នុងនោះ មានប្រជាពលរដ្ឋបានទៅបោះឆ្នោតចំនួន ៧,៣៨២,៤៤៩នាក់ ស្មើនឹង ៨០,១៩ភាគរយ នៃអ្នកមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ហើយជាលទ្ធផល មានគណបក្សនយោបាយចំនួន ៩ ទទួលបានអាសនៈក្នុងក្រុមប្រឹក្សាឃុំ-សង្កាត់៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន