សន្តិសុខសង្គម
បង្ក្រាបទីតាំងម៉ាស្សាឃាត់ខ្លួនមេការ២នាក់ និងរំដោះនារីរងគ្រោះចំនួន០៣នាក់
កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន សហការជាមួយអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបហាងម៉ាស្សាបង្កប់បម្រើសេវាផ្លូវភេទ ដោយបានឃាត់ខ្លួនម្ចាស់ទីតាំងប្រុសស្រី២នាក់ និងនារីរងគ្រោះចំនួន០៣នាក់ ក្នុងនោះមានអនីតិជនចំនួន០១នាក់ ។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង០៨និង៣០នាទីយប់ ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ចំណុចហាងម៉ាស្សាយីហោ «ស្រីល័ក្ខកំពង់ចាម» ស្ថិតនៅផ្ទះលេខA1 ផ្លូវបេតុងលេខ៥០១ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា មេការទាំង២នាក់ប្ដីប្រពន្ធមានឈ្មោះ ប៉ែន សុភ័ណ្ឌ អាយុ៤១ឆ្នាំ ជាប្ដី។ និងឈ្មោះ ដន់ ស្រីល័ក្ខ អាយុ៤៣ឆ្នាំ ជាប្រពន្ធ ស្នាក់នៅផ្ទះលេខA1 ផ្លូវបេតុងលេខ៥០១ សង្កាត់ក្រាំងធ្នុង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានបន្តថា ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ទោ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ក្រោមការសម្របសម្រួលដោយលោក វង្ស សាវ៉ាត ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ និងលោកវរសេនីយ៍ទោ ផាត់ ផល្លា នាយរងការិយាល័យ បានធ្វើការឃាត់ខ្លួនម្ចាស់ទីតាំង២នាក់ប្ដីប្រពន្ធ និងនារីរងគ្រោះ ក្មេងៗចំនួន០៣នាក់។

តាមប្រភពបានឲ្យដឹងថា ទីតាំងហាងម៉ាស្សាយីហោ «ស្រីល័ក្ខកំពង់ចាម» មានម្ចាស់២នាក់ប្ដីប្រពន្ធ គឺជាអ្នកមើលការខុសត្រូវ នៅក្នុងហាងនេះមានស្រីៗរង់ចាំទទួលភ្ញៀវម៉ាស្សា និងរួមភេទចំនួន០៣នាក់ សង្ស័យអនីតិជន០១នាក់ និងមានបន្ទប់សម្រាប់រួមភេទចំនួន០២បន្ទប់ តម្លៃម៉ាស្សាធម្មតា ១២.០០០រៀល ក្នុងមួយម៉ោង និងតម្លៃនៃការរួមភេទក្នុងមួយដងចាប់ពី ២០$ ទៅ ២៥$ ហើយលុយដែលបានមកពីការរួមភេទ គឺម្ចាស់ទីតាំងចែកស្មើគ្នាជាមួយស្រីៗម៉ាស្សាទាំងនោះ ។

ក្រោយប្រតិបត្តិការកម្លាំងជំនាញបាននាំខ្លួនមេការ២នាក់ប្ដីប្រពន្ធ ទៅការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ដើម្បីសួរនាំកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកនារីរងគ្រោះទាំង០៣នាក់ត្រូវបានប្រគល់ជូនមន្ទីរសង្គមកិច្ចរាចធានីភ្នំពេញធ្វើការអប់រំ៕
អត្ថបទ៖ សុខា

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


