សន្តិសុខសង្គម
បាញ់រះជាង១០គ្រាប់នៅមុខអគារ The Sky Line Tower ក្នុងសង្កាត់វាលវង់
ជនសង្ស័យមួយក្រុមជិះរថយន្ដស៊េរីទំនើប៣គ្រឿង បានដក់កាំភ្លើងបាញ់រះអគារ The Sky Line Tower ប្រម៉ាណជាង១០គ្រាប់ រួចនាំគ្នាបើកគេចខ្លួនអស់ ដោយមិនទាន់ដឹងពីមូលហេតុនោះឡើយ។
ករណីបាញ់រះជាច្រើនគ្រាប់នេះ បានកើតឡើងកាលពីវេលាម៉ោង២និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវលេខ១៣៤ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
បើតាមអ្នកឃើញហេតុការណ៍បានឲ្យដឹងថា ក្រុមជនសង្ស័យដែលបាញ់រះជាច្រើនគ្រាប់នោះជិះរថយន្ដម៉ាក ALPARD ពណ៌ខ្មៅ២គ្រឿង និងរថយន្ដម៉ាក FORD ពណ៌ស មួយគ្រឿង តែមិនចាំស្លាកលេខនោះទេ ដោយក្រោយពីផ្ទុះអាវុធរួច ពួកគេក៏បើករថយន្ដគេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗតែម្ដង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងសមត្ថកិច្ចជំនាញ បានចុះដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវ និងកំណត់មុខសញ្ញាដែលប្រើប្រាស់អាវុធខុសច្បាប់យកមកផ្ដន្ទាទោសតាមច្បាប់៕
អត្ថបទ៖ សុខា
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ