កីឡា
ថ្ងៃនេះ កម្ពុជា ប៉ះ តួកម៉េនីស្ថាន ប្រជែងលេខ១ដើម្បីឡើងវគ្គខ្វែង Davis Cup 2022
រសៀល ថ្ងៃនេះ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា ត្រូវប្រកួតជាមួយក្រុមវាយកូនបាល់តួកម៉េនីស្ថាន ដើម្បីប្រជែងជយលាភីលេខ១ ប្រចាំ Event B តំបន់ Asia/Oceania Group IV នៃព្រឹត្តិការណ៍វាយកូនបាល់ពិភពលោក Davis Cup ឆ្នាំ២០២២ នៅប្រទេសបារ៉ែន។

កម្ពុជា និង តួកម៉េនីស្ថាន ធ្វើបានល្អដូចគ្នាសម្រាប់២ប្រកួតដំបូង ទទួលបានឈ្នះទាំងពីរដូចគ្នា។ កម្ពុជា បានឈ្នះ ប៊ូតាន ដោយលទ្ធផល ៣-០ និងឈ្នះ ម៉ុងហ្គោលី ៣-០ ទៀត។ ចំណែក តួកម៉េនីស្ថាន បានឈ្នះ ម៉ុងហ្គោលី ៣-០ និងឈ្នះប៊ូតាន ៣-០ ដែរ។

ល្ងាចនេះគឺជាការប្រកួតបញ្ចប់វគ្គសន្សំពិន្ទុក្នុងពូល A រវាងកម្ពុជា និងតួកម៉េនីស្ថាន ខណៈម៉ុងហ្គោលី និង ប៊ូតាន អស់ឱកាសហើយ បន្ទាប់ពីចាញ់២ប្រកួតដូចគ្នា។ ការប៉ះគ្នារវាង កម្ពុជា និង តួកម៉េនីស្ថាន គឺជាការកាត់សេចក្តីដើម្បីរកក្រុមលេខ១ក្នុងពូល ឡើងទៅប្រកួតជាមួយលេខ១ ក្នុងពូល B ដែលមាន សិង្ហបុរី គុយវ៉ែត ហ្គាំ ឡាវ និងម្ចាស់ផ្ទះ បារ៉ែន។


សូមបញ្ជាក់ថា ក្រុមវាយកូនបាល់កម្ពុជាមានកីឡាករ Mathew Krusling និង ប៊ុន កេន្នី ប្រកួតវាយឯកត្តជន ខណៈ ឡុង សំនៀង និង Timothy Tep ប្រកួតវាយគូ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


