ព័ត៌មានអន្ដរជាតិ
លោក ពូទីន បង្ហាញជំនាញបាញ់កាំភ្លើងយ៉ាងស្ទាត់
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន និងរដ្ឋមន្ត្រីការពារជាតិ Sergey Shoigu បានចុះទៅកន្លែងហ្វឹកហាត់នៅតំបន់ Ryazan ភាគខាងលិចកាលពីថ្ងៃព្រហស្បតិ៍ទី២០ខែតុលា ដើម្បីពិនិត្យមើលការរៀបចំកងទ័ពដែលកែនបាន ជាលើកដំបូង។

លោក ពូទីន និង Shoigu បានពិនិត្យមើលឧបករណ៍ស្តង់ដារដែលនឹងត្រូវបំពាក់ឲ្យទាហាន រួមទាំងឯកសណ្ឋាន មួកសុវត្ថិភាព និងអាវក្រោះ ព្រមទាំងស្បែកជើងកវែងផងដែរ។
កាលពីសប្តាហ៍មុន ប្រធានាធិបតីរុស្ស៊ី បានបង្ហាញការសោកស្ដាយចំពោះ ភាពអសមត្ថភាពរបស់មន្ត្រីមួយចំនួន ក្នុងអំឡុងពេលយុទ្ធនាការកែនទាហាន ហើយបានសារភាពថា ប្រសិនបើទីក្រុងមូស្គូមិនប្រកាសពីការកែនទ័ពទេនោះ យើងនឹងមិនមើលឃើញបញ្ហា ដែលប្រមូលផ្តុំនៅទីនោះឡើយ។

ស្របពេលជាមួយគ្នានោះដែរ លោក ពូទីន និងរដ្ឋមន្ត្រីការពារជាតិ ក៏បានជួបទាហានបម្រុង និងបានទៅមើលវាលបាញ់កាំភ្លើង នៅឯកន្លែងហ្វឹកហាត់ផងដែរ។ ហើយនៅក្នុងវីដេអូមួយ លោក ពូទីន បានបង្ហាញការបាញ់កាំភ្លើងស៊ីប Dragunov (SVD) យ៉ាងស្ទាត់ជំនាញ។
គួរបញ្ជាក់ជាថ្មី ប្រទេសរុស្ស៊ី បានប្រកាសអំពីការកែនទ័ពកាលពីថ្ងៃទី២១ខែកញ្ញា ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីជំរុញប្រតិបត្តិការយោធាដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមនៅចុងខែកុម្ភៈ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក និងអ៊ុយក្រែន ថ្កោលទោសការប្រកាសច្បាប់អាជ្ញាសឹក របស់លោក ពូទីន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


