Connect with us

ជីវិតកម្សាន្ដ

អ្នកគាំទ្រសរសើរ និងកោតស្ញប់ស្ញែង ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងការបង្ហាញឈុតតំណាងជាតិ

បានផុស

នៅ

ការបង្ហាញខ្លួនរបស់បវរកញ្ញាតំណាងកម្ពុជា គឺកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងវគ្គប្រកួតឈុតតំណាងជាតិនៅលើទឹកដីនៃប្រទេសឥណ្ឌូនេស៊ី នារាត្រីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ នាងមិនត្រឹមតែធ្វើឲ្យទស្សនិកជន និងអ្នកគាំទ្ររំភើបខ្លាំងនោះទេ គឺថែមទាំងមានខ្លះទៀតបានពោលសរសើរមិនដាច់ពីមាត់ចំពោះភាពរឹងមាំ ខ្លាហាន និងតស៊ូលើឆាកអន្តរជាតិមួយនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាការពិតថ្វីត្បិតឈុតតំណាងជាតិដែលកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី នាំយកទៅបង្ហាញនៅលើឆាកអន្តរជាតិកាលពីល្ងាច​មិញធ្លាប់រងការរិះគន់ និងមិនពេញចិត្តពីមហាជនខ្មែរជាច្រើនក៏ពិតមែន ប៉ុន្តែអ្វីដែល វត្តីសារ៉ាវឌ្ឍី អាចអន្ទងចិត្តអ្នកគាំទ្រឲ្យស្ញើចសរសើរខ្លាំងនោះគឺដោយមើលឃើញពីភាពខ្លាហានិងរាល់ការសម្តែងរបស់នាងធ្វើបានល្អតែម្តង។

ត្រង់ចំណុចល្អៗជាច្រើនដែលកើតចេញពីការខិតខំប្រឹងប្រែរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី នេះហើយទើបធ្វើ ឲ្យមហាជនបង្ហាញឆន្ទ:សរសើរគាំទ្រនិង កោតស្ញ ប់ស្ញែងខ្លាំងមកលើរូបនាង។មានការលើកឡើងថា ធ្វើបានល្អណាស់បង វត្តីសារ៉ាវឌ្ឍី , សរសើរគាត់ណាស់ខំណាស់ដើម្បីខ្មែរ, សុំសរសើរដោយស្មោះ ហើយគាត់ធ្វើបានល្អបំផុត ទោះបីឈុតប្រជាជនខ្មែរមិនពេញចិត្តតែនាងអាចធ្វើអោយប្រជាជនខ្មែរអាចស្ងប់ចិត្តបានយ៉ាងល្អនឹងពេញចិត្តថែមទៀតផង ចង់និយាយទៅកាន់Missថា You are the best You are amazing ។

ឡើងព្រឺរោមគាត់សម្ដែងបានល្អណាស់ ទោះខ្ញុំមិនពេញចិត្តឈុតនិងក៏ដោយតែ តែបវរកញ្ញាយើងគា ត់ ពូកែ គ្រប់វគ្គ។គាត់ធ្វើបានល្អណាស់ សុំសរសើរដោយស្មោះហើយគាត់ធ្វើបានល្អបំផុតទោះបីឈុតប្រជាជនខ្មែរមិនពេញចិត្តតែនាងអាចធ្វើអោយប្រ ជាជនខ្មែរស្ញប់ស្ញែងនាង។នេះជាការបញ្ចេញទស្ស ន:អ្នកគាំទ្រ។

សូមបញ្ជាក់ថាកញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ដែលជាម្ចា ស់ម្កុដMiss Grand Cambodia2022គឺតំណា ងឱ្យកម្ពុជាទៅចូលរួមកម្មវិធីប្រកួតសម្រស់ដ៏ធំMi ss Grand International 2022 នាប្រទេសឥ ណ្ឌូនេស៊ីខណ:ដែលវត្តមានរបស់នាងនៅលើឆាក អន្តរជាតិនេះកំពុងទួលបានការគាំទ្រភ្លូកទឹកភ្លូកដីពីប្រជាជនកម្ពុជានៅទូទាំងប្រទេស៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ADB៖ សេដ្ឋកិច្ចវៀតណាម​នឹងបន្តកំណើនរឹងមាំ ទោះមានហានិភ័យសកល

ព័ត៌មានអន្ដរជាតិ១៣ នាទីutes មុន

មហាសេដ្ធីប៉ុន្មានរូបនេះ ជិតស្និទ្ធ និងមានឥទ្ធិពលលើអ្នកនយោបាយក្នុងប្រទេស ថៃ

ព័ត៌មានជាតិ១៧ នាទីutes មុន

លោក ហៃ វណ្ណា ដឹកនាំក្រុមការងារចុះសួរសុខទុក្ខ និងនាំយកមូលនិធិមហាគ្រួសារខ្មែរនៅក្រៅប្រទេសជូនកងទ័ពជួរមុខក្នុងខេត្តព្រះវិហារ

ព័ត៌មានអន្ដរជាតិ២៣ នាទីutes មុន

ខ្យល់ព្យុះត្រូពិកវីពផាបង្កឲ្យមានទឹកជំនន់ពាសពេញភាគខាងជើងប្រទេសថៃ

ព័ត៌មានជាតិ២៤ នាទីutes មុន

អភិបាលខណ្ឌឫស្សីកែវ សំណូមពរ ៤ ចំណុច ទៅម្ចាស់អគារខុនដូស្កាយទ្រី ពង្រឹងការគ្រប់គ្រងវត្តមានជនបរទេស ធានាសន្តិសុខសាធារណៈ និងសុវត្ថិភាពសង្គម

Sokha Hotels

ព័ត៌មានពេញនិយម