ជីវិតកម្សាន្ដ
Lisa ជះឥទ្ធិពលរបស់នាងទៅកាន់ពិភពលោក តាមរយៈបទចម្រៀង
យោងតាមផលិតកម្ម YG Entertainment គិតត្រឹមថ្ងៃទី២១ ខែតុលា វីដេអូចម្រៀង “MONEY” របស់ Lisa បានឈានដល់អ្នកទស្សនា ៧០០ លានដងនៅលើ YouTube ត្រឹមម៉ោង ៦:០៥ ល្ងាច ម៉ោងនៅ KST ។

ដោយឡែកគិតមកដល់ពេលនេះ វាមានរយៈពេលប្រហែល ៣៩២ ថ្ងៃបានកន្លងផុតទៅហើយ ចាប់តាំងពីវីដេអូដំបូងរបស់ Lisa ចេញនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២១។
បទចម្រៀង “MONEY” ពីអាល់ប៊ុមទោលដំបូងរបស់ Lisa “LALISA” គឺជាបទចម្រៀងបែប Hip-Hop ជាមួយនឹងអារម្មណ៍បែបសាមញ្ញ ប៉ុន្តែមានភាពទំនើបលាយឡំគ្នា។ វាមានភាពស្រស់ឆើតឆាយ និងទាក់ទាញខ្លាំង ហើយមានលំនាំមួយដែលគួរធ្វើតាមទាំងសំឡេងព្យាណូ និងទំនុកច្រៀង ដែលស្ដាប់ហើយ ពិតជាមិនអាចបញ្ឈប់អារម្មណ៍បានឡើយ។

ទាំងនេះហើយ ដែលយើងអាចនិយាយបានថា ភាពល្បីល្បាញទូទាំងពិភពលោករបស់ Lisa ដែលបានទាក់ទាញទស្សនិកជនយ៉ាងច្រើន ជាមួយនឹងវីដេអូសម្តែងទោលរបស់នាង មិនថាជា MV ផ្លូវការរួមគ្នានោះទេ ទាំងអស់នេះសុទ្ធតែជាចំណីអារម្មណ៍ដ៏គួរឲ្យចាប់អារម្មណ៍ខ្លាំង។ ជាមួយគ្នានេះដែរ “MONEY” ជាវីដេអូសម្ដែងលើកទី២ របស់ សមាជិក BLACKPINK ដោយបានឯតទគ្គកម្មថ្មី មានអ្នកចូលមើលជាង ៧០០លានដង បន្ទាប់ពី”How You Like That” ក៏ត្រូវបានរំពឹងទុកនាពេលអនាគតផងដែរ។

គួរបញ្ចាក់ដែរថា សមាជិកក្រុម BLACKPINK មានវីដេអូសរុបរួមគ្នា ចំនួន ១១ ដែលមានអ្នកចូលមើលជាង ៧០០ លាននៅលើ YouTube ដែលវីដេអូមុនៗគឺ “DDU-DU DDU-DU” (១.៩ ពាន់លាន), “Kill This Love” (១.៦ ពាន់លាន), “Boombayah” (១.៤ ពាន់លាន), “As It’s Your Last” (១.២ ពាន់លាន), “How You Like That” MV (១.១ ពាន់លាន), Performance Video “How You Like That” ១.២ពាន់លាន ), បទចម្រៀងទោលរបស់ Jenny “SOLO” (៨០០ លាន ), “Whistle” (៨០០លាន ), “Ice Cream” (៧០០លាន) និង “Playing with Fire” (៧០០ លាន )៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖MAMA Awards រងការរិះគន់ថា សំបុត្រចូលរួមមានតម្លៃថ្លៃ មិនសមនឹងកម្មវិធី
ចុចអាន៖បាត់មុខពីភាពយន្ត តាមពិត Song Hye Kyo សំងំជាមួយប្រេនធំលំដាប់ពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


