ជីវិតកម្សាន្ដ
MAMA Awards រងការរិះគន់ថា សំបុត្រចូលរួមមានតម្លៃថ្លៃ មិនសមនឹងកម្មវិធី
កម្មវិធីប្រគល់ពានរង្វាន់ 2022 MAMA Awards ដ៏ល្បីបំផុតរបស់កូរ៉េ កំពុងទទួលរងការរិះគន់យ៉ាងចាស់ដៃពីសំណាក់អ្នកនិយមលេងអ៊ីនធឺណេត ចំពោះការដាក់លក់សំបុត្រចូលរួម មានតម្លៃថ្លៃមិនសមហេតុផល។

កម្មវិធី MAMA នៅឆ្នាំនេះត្រូវបានរៀងចំឡើងនៅប្រទេសជប៉ុន ដោយប្រព្រឹត្តឡើងរយៈពេលពីរថ្ងៃ ចាប់ពីថ្ងៃទី ២៩ ដល់ថ្ងៃទី ៣០ ខែវិច្ឆិកានាពេលខាងមុខនេះ។ ទន្ទឹមនោះ នាពេលថ្មីៗនេះមានការបង្ហោះបានរៀបរាប់លម្អិតអំពីតម្លៃសំបុត្រសម្រាប់ចូលរួមកម្មវិធីប្រគល់រង្វាន់ដោយសំបុត្រមានតម្លៃ ៤០,០ ០០យ៉េន (ប្រហែល ២៦៧ដុល្លារ) សម្រាប់រយៈពេលពីរថ្ងៃពេញ ខណៈដែលសំបុត្រចូលទស្សនាក្នុងមួយថ្ងៃជាទូទៅមានតម្លៃ ២២,០០០យ៉េន (ប្រហែល ១៥០ដុល្លារ)។
ជាមួយគ្នានេះដែរ អ្នកនិយមលេងអ៊ីនធឺណេតមួយចំនួនបានរិះគន់ចំពោះតម្លៃសំបុត្រថា ហាក់ដូចជាសមហេតុផលសម្រាប់កម្មវិធីប្រគល់ពានរង្វាន់ធម្មតា វាមិនគួរមានតម្លៃទៅដល់មួយភាគបីឬមួយភាគបួននៃតម្លៃសំមុត្រការប្រគុំតន្ត្រីរបស់ BLACKPIN ។ ចំណែកអ្នកខ្លះទៀត លើកឡើងថា សំបុត្រមានតម្លៃខ្ពស់កើតចេញពីការមានក្រុម K-pop ល្បីៗ ដែលបានមកចូលរួមកម្មវីធីមួយនេះដូចគ្នា។

យ៉ាងណាមិញ ក៏មានអ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានប្រៀបធៀប តម្លៃសំបុត្រនេះថាមានតម្លៃស្រដៀងសំបុត្រកាលឆ្នាំពី ២០១៣ ដោយតកាលណោះមានក្រុមមានប្រជាប្រិយភាពខ្លាំងដូចជា BIGBANG និង EXO បានចូលរួមកម្មវិធីដែលប្រព្រឹត្តរាល់ៗឆ្នាំនេះផងដែរ៕
ប្រែសម្រួល៖នាងតូច
ចុចអាន៖បាត់មុខពីភាពយន្ត តាមពិត Song Hye Kyo សំងំជាមួយប្រេនធំលំដាប់ពិភពលោក
-
ព័ត៌មានជាតិ១៥ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


