ជីវិតកម្សាន្ដ
ហ្វី យ៉ាតា ប្រកាសជំហរដាច់ខាតមិនយកពាក្យថា ស្រលាញ់ និងខ្លួនប្រាណ ទៅប្ដូរលុយទេ
តារាសម្ដែងសិចស៊ី ហ្វី យ៉ាតា ចេញមកប្រកាសក្តែងៗនៅលើបណ្ដាញសង្គមជាសាធារណៈ ដោយប្រាប់ថា ទោះបីក្រលំបាកយ៉ាងណា ដាច់ខាតនាងមិនយកពាក្យថា ”ស្រលាញ់” និងខ្លួនប្រាណ ទៅប្តូរ ឬបោកប្រាស់ចិត្តមនុស្សប្រុស ដើម្បីតែលុយ និងទ្រព្យសម្បត្តិរបស់គេទេ។

ការប្រកាសរបស់តារាស្រី ហ្វី យ៉ាតា នេះ បានធ្វើឡើងក្រោយសង្កេតឃើញថា មានបុគ្គលខ្លះតែងប្រើវិធីនេះដើម្បីបំពេញតម្រូវការរបស់ខ្លួន ដោយខ្វះការពិចារណា។ កញ្ញា ហ្វី យ៉ាតា បានលើកជាសំណេរយ៉ាងវែងអន្លាយថា ដំបូងខ្ញុំចង់និយាយពីខ្លួនខ្ញុំបន្តិចថា ទោះជាខ្ញុំអត់ក្រលំបាកយ៉ាងណាដាច់ខាតខ្ញុំមិនយកពាក្យថា “ស្រលាញ់” និងខ្លួនប្រាណខ្ញុំទៅដូរ និងបោកប្រាស់ចិត្តមនុស្សប្រុសម្នាក់ ដើម្បីតែលុយ និងទ្រព្យសម្បត្តិរបស់គេទេ។

ហ្វី យ៉ាតា និយាយបន្តថា ត្បិតតែខ្ញុំជាមនុស្សមិនចេះនិយាយផ្អែម ឬទ្រអ្នកណា ប៉ុន្តែខ្ញុំក៏ច្បាស់ចិត្តណាស់ថា ខ្ញុំមិនអាចលេងខ្សែលើ និងបោកប្រាស់ទឹកចិត្តរបស់នរណាម្នាក់បានឡើយ ខ្ញុំមិនមានអំនួតនៅលើសម្រស់ និងចំណេះដឹងរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំជឿថា បើសិនជាខ្ញុំដាច់ចិត្តចង់បោកប្រាស់បុរសណាម្នាក់ដើម្បីតែលុយ និងសម្លឹងឃើញតែទ្រព្យសម្បត្តិរបស់គេ ខ្ញុំជឿថា ខ្ញុំមិនបាច់លំបាកខំប្រឹងរកស៊ីដោយញើសឈាមខ្លួនឯងឡើយ។

ស្រីស្អាត ហ្វី យ៉ាតា លើកឡើងទៀតថា វាពិតជាទើសភ្នែក និងពិបាកទទួលយក ហើយខ្ញុំមានអារម្មណ៍ថា រអើមនៅពេលដែលក្មេងស្រីម្នាក់អាយុមិនទាន់ ២០ ឆ្នាំផង ទៅបោកប្រាស់ចិត្តបុរសម្នាក់ អាយុស្មើនឹងឪ ឬក៏តារបស់ខ្លួន ដើម្បីតែសម្ភារៈក្រៅខ្លួន និងលុយកាក់ បើនាងក្មេងនេះពិតជាស្រឡាញ់គាត់មែន បើបានសមល្មមពីគេហើយ មិនគួរណាជាន់.ក គេចង់បានបន្ថែម។ នេះបានបញ្ជាក់ឲ្យឃើញថា កាលណាដែលនាងបានគ្រប់គ្រាន់នូវអ្វីដែលនាងគ្រោងនឹងបានហើយ bye bye my love ហ្មង។ អ្វីដែលខ្ញុំកាន់តែឆ្ងល់ គឺឪពុកម្ដាយរបស់នាងតូចនោះហេតុអ្វីបណ្ដោយឲ្យកូនមកធ្វើរឿងបែបនេះទាំងដែលអនាគតកូនអាចវែងឆ្ងាយជាងនេះ ដោយមិនបាច់យកពេលវេលា និងខ្លួន មកប្ដូរដើម្បីតែលុយកាក់ប៉ុណ្ណឹង។

តារាស្រី ហ្វី យ៉ាតា បន្ថែមថា សូមបញ្ជាក់ថា រឿងនេះមិនពាក់ព័ន្ធនឹងសមាជិកគ្រួសាររបស់នាងទេមិនបានពាក់ព័ន្ធនឹងលោកឪពុករបស់នាង តែវាពាក់ព័ន្ធទៅលើមនុស្សជិតដិតរបស់នាង ហើយការសរសេរនេះ ព្រោះនាងតឹងទ្រូងជំនួសគាត់ពេក៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


